​យុវជន​ខេត្ត​បាត់ដំបង​ក្ដោប​យក​ពាន​ធំ​ពី​គម្រោង​ One Goal

  • 2017-06-19 02:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន​​មក​ពី​ខេត្ត​បាត់ដំបង​បាន​ក្តោប​យក​​មេដាយ​មាស​ និង​ពាន​ធំ​​ក្នុង​ព្រឹត្តិការណ៍​គម្រោង​ One Goal ថ្នាក់​ជាតិ​ដែល​រៀប​ចំ​ឡើង​ដោយ​​អង្គការ​ SALT Academy និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​ World Vision និង​ Smart ព្រម​ទាំង​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​ពី​ថ្ងៃ​ទី​១៧-១៨ ខែ​មិថុនា​ ឆ្នាំ​២០១៧។

អ្នក​ស្រី​ នីកូល​ ចនសាន់​ អ្នក​ដឹក​នាំ​បច្ចេកទេស​ផ្នែក​យុវជន​របស់​អង្គការ​ទស្សនៈ​ពិភព​លោក​បាន​លើក​ឡើង​ថា​ ៖​«​យើង​ពិត​ជា​រំភើប​​​ចិត្ត​ណាស់​​ដោយ​សារ​យុវជន​ជា​ច្រើន​ទាំង​ប្រុស​ ទាំង​ស្រី​ ចូល​រួម​ និង​ទទួល​បាន​ផល​ប្រយោជន៍​​ពី​គម្រោង​សាក​ល្បង​មួយ​នេះ។ លើស​ពី​នេះ​​ទៀត​ យើង​ក៏​បង្រៀន​​គាត់​ឲ្យ​ចេះ​ជំនាញ​បាល់ទាត់​ផងដែរ»។

ចំណែក​លោក​ ថូម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ស្មាន​អាស្យាតា​បាន​និយាយ​ដែរ​ថា​ គម្រោង​បាល់ទាត់​ One Goal ថ្នាក់​ជាតិ​នេះ​ជា​កម្មវិធី​ដ៏​ពិសេស​មួយ​។ លោក​ពិត​ជា​រំភើប​រីក​រាយ​ដែល​មាន​គម្រោង​ដ៏​ល្អ​បែប​នេះ​ដើម្បី​ជួយ​ដល់​យុវជន​​ក្នុង​ផ្នែក​បាល់ទាត់​ និង​បណ្ដុះបណ្ដាល​ថ្នត់​គំនិត​របស់​ពួក​គេ។ លោក​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​សកម្មភាព​ដែល​ផ្សា​ភ្ជាប់​នឹង​កីឡា​បែប​នេះ។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​អស់​រយៈ​ពេល​​២​ថ្ងៃ​​កន្លង​មក​ លទ្ធផល​បង្ហាញ​ថា​ ក្រុម​យុវជន​ដែល​មក​ពី​ខេត្ត​បាត់ដំបង​ធ្វើ​បាន​ល្អ​ជាង​គេ​ដែល​ត្រូវ​បាន​​ផ្តល់ពាន​ធំ។ ចំពោះ​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​​យុវជន យុវជន​រួម​គ្នា​ដែល​សហការ​លេង និង​ធ្វើ​ការ​បាន​ល្អ​ទៅ​តាម​កម្រិត​ដែល​វាយ​តម្លៃ និង​ជ្រើស​រើស​ដោយ​គណៈកម្មការ​​រៀប​ចំ​គម្រោង។

គម្រោង​ One Goal នេះ​មាន​យុវជន​​៤០៨​​នាក់​ក្នុង​នោះ​​នារី​១៩០​នាក់​ដែល​បាន​មក​ពី​ខេត្ត​មួយ​ចំនួន​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ គម្រោង​សាក​ល្បង​រយៈ​ពេល​មួយ​ឆ្នាំ​នេះ​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​សកម្មភាព​​ចំនួន​​១៤​ស្រុក​ថែម​ទៀត​ក្នុង​ប្រទេសកម្ពុជា​ដែល​រំពឹង​ថា​នឹង​មាន​ក្មេង​ៗ​ចូល​រួម​ចំនួន​​២​ពាន់​នាក់៕

ពាន​ធំ​សម្រាប់​យុវជន​ខេត្ត​បាត់​ដំបង​
ក្រុម​​យុវជន​បាន​មេដាយ​មាស និង​ពាន
ក្រុម​យុវជន​ចម្រុះ​ខេត្ត​បាន​មេដាយ​ប្រាក់
ក្រុម​យុវជន​ចម្រុះ​ខេត្ត​បាន​មេដាយ​ប្រាក់

អត្ថបទ៖ ជាន ចាន់រ៉ា