ឆ្នាំ​ ​២០២១​ ​បច្ចេកវិទ្យា​ ​AI​ ​នឹង​យក​ការងារ​មនុស្ស​ជាង​ ​៨០​ ​ម៉ឺន​កន្លែង

  • 2017-06-19 04:11:30
  • ចំនួនមតិ

ចន្លោះមិនឃើញ

និយាយ​ពី​បច្ចេកវិទ្យា​ ​AI​ ​ដែល​ប្រតិបត្តិការ​ដោយ​មនុស្សយន្ត​ ​សព្វថ្ងៃ​កំពុង​ឆក់​យក​តំណែង​ការងារ​របស់​មនុស្ស​ជា​ច្រើន​ ​រហូត​ដល់​ការ​សិក្សា​របស់​ ​IDC​ ​(International Data Corporation)​ ​និង​ដៃ​គូរ​អង្គការ​ស្រាវជ្រា​ប្រមាណ​ ​១០០០​ ​កន្លែង​ជុំវិញ​ពិភពលោក​ ​បង្ហាញ​ថា​ ​ការងារ​មនុស្ស​ ​៨២៣ ៧៣៤​ ​កន្លែង​នឹង​ត្រូវ​បាត់បង់​ ​នឹង​ជំនួស​ដោយ​បច្ចេកវិទ្យា​ ​AI​ ​នា​ឆ្នាំ​ ​២០២១។

រូបតំណាង

ប្រភព​ខាង​លើ​បន្ត​ទៀត​ថា​ ​"មុខ​តំណែង​ខ្លះ​ ​នឹង​ត្រូវ​បាន​គេ​ដក​ចោល​ ​ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​បង្កើត​ជា​ថ្មី​ ​ឫ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង" ។ បន្ថែម​ពី​នោះ​ ​វា​អាច​កើន​បន្ត​បន្ទាប់​​ដល់​ ​២​ ​លាន​តំណែង​។ ចំណូល​នៃ​បច្ចេកវិទ្យា​ ​AI​ ​ដែល​មាន​ការចូលរួម​ជាមួយ​ក្រុមហ៊ុន​ ​CRM​ ​នឹង​មាន​ការ​កើន​ឡើង​ដល់​ ​១,១​ ​ពាន់​ពាន់​លាន​ដុល្លារ​ចាប់​ពី​ដើម​ឆ្នាំ​ ​២០១៧​ ​ដល់​ចុង​ឆ្នាំ​ ​២០២១។

រំលឹក​កាល​ពី​ឆ្នាំ​ ​២០១៥​ ​របាយការណ៍​របស់​ ​McKinsey​ ​បាន​ចុះ​ផ្សាយ​ថា​ ​ការងារ​ ​៤៥​ ​ភាគរយ​នឹង​ជំនួស​ដោយ​បច្ចេកវិទ្យា។​ ​ទន្ទឹម​ពេល​នោះ​ប្រធាន​សេដ្ឋកិច្ច​វិទូ​​នៃ​ធនាគារ​អង់គ្លេស​លោក​ ​Andy Haldane​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ការងារ​ប្រមាណ​ ​៨០​ ​លាន​តំណែង​ក្នុង​ទឹកដី​អាមេរិក​ ​និង​ ​១៥​ ​លាន​តំណែង​ក្នុង​ទឹកដី​ចក្រភព​អង់គ្លេស​អាច​នឹង​ត្រូវ​ជំនួស​ដោយ​មនុស្សយន្ត។

យ៉ាងណាមិញ​ ​បុគ្គល​ល្បី​ឈ្មោះ​រួម​មាន​ ​CEO​ ​ក្រុមហ៊ុន​ ​Tesla​ ​លោក​ ​Elon Musk​ ​និង​លោក​ ​Bill Gates បាន​ចេញ​សារ​ព្រមាន​ជុំវិញ​រឿងរ៉ាវ​មនុស្សយន្ត​ជំនួស​តំណែង​មនុស្ស​ ​ហើយ​ជំរុញ​ឲ្យ​មាន​ការ​យក​ពន្ធ​ពី​មនុស្សយន្ត​ដូច​ទៅ​នឹង​មនុស្ស​ធម្មតា​នា​ពេល​បច្ចុប្បន្ន​ដែរ៕

ចុចអានបន្ត ៖


ប្រភព៖ ibtimes អត្ថបទ ៖ កៅ រក្សា