បបរ​សម័យ​ប៉ុលពត កំពុង​ល្បី​លើ​ហ្វេស​ប៊ុក បើក​លក់​នៅ​ថ្ងៃ​នេះ​ហើយ

  • 2017-06-19 06:25:35
  • ចំនួនមតិ

ចន្លោះមិនឃើញ

បបរ​សម័យ​ប៉ុល​ពត​កំពុង​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពី​អ្នក​លេង​បណ្ដាញ​សង្គម​នោះ គឺ​ចាប់​ផ្ដើម​បើក​លក់​ពី​ថ្ងៃ​នេះ​ហើយ នៅ​ខាង​ត្បូង​ស្តុប​សាលា​គ្រួស​ចំណាយ​ ១៥០០ ម៉ែត្រ​ពី​ខេត្ត​សៀមរាប​។ ​នេះ​បើ​តាម​គណនី​ហ្វេស​ប៊ុក​ឈ្មោះ Toun Tem ​ជា​អ្នក​លក់​បបរ​នេះ​។

ពាក់​ព័ន្ធ​នឹង​ការ​បើក​លក់​បបរ​សម័យ​ប៉ុល​ពត​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​លើក​ឡើង​ជា​ច្រើន​ ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​មនុស្ស​មួយ​ចំនួន​យល់​ថា ការ​លក់​បបរ​នេះ ហាក់​រំឭក​ភាព​ឈឺ​ចាប់​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​របប​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​។ ចំណែក​មនុស្ស​មួយ​ចំនួន​ទៀត​​លើក​ឡើង​ថា មិន​ចាំ​បាច់​ចំណាយ​ពេល​ទៅ​ទិញ​ញ៉ាំ​ក៏​បាន​ដែរ ព្រោះ​មិន​ខ្វះ​ទេ​អ្នក​ដែល​ចេះ​ធ្វើ​បបរ​នេះ ព្រោះ​លោកតា​លោក​យាយ ឪពុក​ម្ដាយ​សុទ្ធ​តែ​កើត​ទាន់​ក្នុង​ជំនាន់​នោះ បើ​ចង់​ហូប​ខ្លាំង​ធ្វើ​ខ្លួន​ឯង​ក៏​បាន​។

ចំពោះ​ប្រិយ​មិត្ត​វិញ​យល់​ឃើញ​យ៉ាង​ណា​ដែរ​?​

ទស្សនាវីដេអូ៖


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ