បែក​ធ្លាយ​លក្ខណៈ​សម្បត្តិ​ ​iPhone 8​ ​ក្នុង​សន្និសីទ​បច្ចេកវិទ្យា​នៅ​​ប្រទេសចិន

  • 2017-06-19 07:31:36
  • ចំនួនមតិ

ចន្លោះមិនឃើញ

​នា​សន្និសីទ​ឧបករណ៍​ចល័ត​ប្រារព្ធ​ក្នុង​ទីក្រុង​ ​Shenzhen​ ​ប្រទេស​ចិន​ថ្មី​ៗ​នេះ​ ​មាន​ការ​លេច​ចេញ​នូវ​ផ្ទាំង​បទ​បង្ហាញ​យ៉ាង​ធំ​ ​ជុំវិញ​លក្ខណៈ​សម្បត្តិ​ ​iPhone 8​ ​ទាំង​មិន​ទាន់​ដល់​ថ្ងៃ​បង្ហាញ​ខ្លួន​ជា​សាធារណៈ។

ផ្ទាំង​នោះ​បាន​បង្ហាញ​ ​iPhone​ ​ជំនាន់​ក្រោយ​នឹង​បំពាក់​នូវ​អេក្រង់​កោង​ ​OLED​ ​ទំហំ​ ​៥,៨​ ​អ៊ីញ​ មាន​កញ្ចក់​ប្រភេទ​ ​2.5D​ ​និង​ភ្ជាប់​មុខងារ​ ​3D Touch។ យ៉ាងណាមិញ​ពុំ​មាន​ការ​លើកឡើង​ជុំ​វិញ​ការ​បំពាក់​មុខងារ​ស្កេន​ក្រយៅដៃ​បង្កប់​នៅ​ផ្នែក​អេក្រង់​ ​ឫ​អត់​ឡើយ។

រំលឹក​ជា​ថ្មី​ ​iPhone 8​ ​ត្រូវ​បាន​គេ​រាយការណ៍​នឹង​លេចចេញ​ដំណាល​គ្នា​ជាមួយ​ ​iPhone 7s/7s Plus​ នា​ព្រឹត្តិការណ៍​បង្ហាញ​ផលិតផល​ប្រចាំ​ឆ្នាំ​របស់​ ​Apple​ ​ក្នុង​ខែ​កញ្ញា​ខាង​មុខ៕

ចុចអានបន្ត ៖


ប្រភព៖ Gizchina អត្ថបទ ៖ កៅ រក្សា