នាគ​ខៀវ​​បន្ត​គំរាម​កំហែង​​ក្រុម​កំពូល​តារាង​ Real Estate League​

  • 2017-06-19 07:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​​នាគ​ខៀវ​ ឬ​ Blue Dragon ​នៅ​តែ​បន្ត​​គំរាម​កំហែង​ដល់​ក្រុម​កំពូល​តារាង​នៃ​ពាន​រង្វាន់​មិន​អាជីព​ Khmer Real Estate League ហើយ​បន្ទាប់​ពី​​យក​បាន​១​ពិន្ទុ​ពី​ជើង​ខ្លាំង​ Khmer United សម្រាប់​ការ​ប្រកួត​​ក្នុង​សប្តាហ៍​ទី​១២​កន្លង​ទៅ​នេះ។ Blue Dragon និង​ Khmer United ​បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​តឹង​តែង​​ក្នុង​សប្តាហ៍​កន្លង​ទៅ​នេះ​​ដោយ​សារ​ក្រុម​ទាំង​ពីរ​ខ្លាំង​ដូច​គ្នា​ និង​បាន​បញ្ចប់​៩០​នាទី​ដោយ​លទ្ធផល​ស្មើ​គ្នា​​ ២-២​។

ក្រុម Khmer United

យ៉ាង​ណា​ Khmer United ដែល​ជា​ក្រុម​របស់​ស្ថាបនិក​ពាន​រង្វាន់​នៅ​តែ​ឈរ​លើ​កំពូល​តារាង​ដោយ​មាន​​២៩​ពិន្ទុ​​ដូច​ក្រុម​​ Blue Dragon ដែរ​ ប៉ុន្តែ​ចំណេញ​គ្រាប់​បាល់​។ ចំណែក​តំណែង​លេខ​​៣​បាន​​ទៅ​ក្រុម​យុវជន​លេច​ធ្លោ​ និស្ស័យ ដែល​មាន​២៥​ពិន្ទុ​​ ខណៈ​លេខ​៤​​កាន់​កាប់​ដោយ​ជើង​ខ្លាំង​អាវតា​មាន​​២៣​ពិន្ទុ។ សប្តាហ៍​កន្លង​ទៅ​នេះ​ ក្រុម​ Bayon និង​ណារីតា​មិន​បាន​ប្រកួត​ទេ​ដោយ​សារ​ទី​លាន​មិន​​អំណោយ។

ក្រុម​និស្ស័យ

ខាង​ក្រោម​ជា​លទ្ធផល​​ទាំង​៧​គូ​

  • និស្ស័យ​ ៥-៣ កំពង់ចាម​

  • ណារីតា​ ៥-២ HHK

  • Giant ១-០ V-Train

  • អាវតា​ ១១-១ Havasriverochis

  • កូន​ខ្មែរ​ ២-១ អាន់វ៉ាយ៉ា​

  • Khmer United ២-២ នាគ​ខ្មៅ

  • ខ្លា-ស ៤-២ បាសាក់

ការ​ប្រកួត​ពាន​រង្វាន់​មិន​អាជីព​មួយ​នេះ​នឹង​យក​ក្រុម​កំពូល​ទាំង​៤​ឡើង​ទៅ​វគ្គ​ខ្វែង​ដើម្បី​រក​ក្រុម​ឡើង​ផ្តាច់​ព្រ័ត្រ៕​​

ជុំ​វិញ​ព័ត៌មាន Khmer Real Estate Cup

កីឡាករ​កាមេរ៉ូន​ម្នាក់​មក​លេង​ក្លឹប​មិន​អាជីព​នៅ​កម្ពុជា​ដោយ​មិន​គិត​ពី​...

ព្រះ​​អង្គ​ម្ចាស់​ អម្រិត​ទី​វង់​ដឹក​នាំ​ក្រុម​បាសាក់​អន់​បំផុត​ដល់​វគ្គ​១/៤​ពាន​ KRE League

អត្ថបទ៖ ជាន ចាន់រ៉ា