Michelin​ ​ចេញ​បច្ចេកវិទ្យា​ថ្មី​ ​ជួយ​អ្នក​ជិះ​កង់​ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់

  • 2017-06-19 08:40:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​សំបក​កង់​ ​Michelin​ ​របស់​ប្រទេស​បារាំង​ ​បាន​បោះ​ជំហាន​ថ្មី​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប​ ​ដែល​បាន​បង្កើត​ឡើង​នូវ​កង់​មាន​ឈ្មោះ​ ​BikeSphere ដែល​រចនា​ឡើង​ក្នុង​គោលដៅ​ឲ្យ​អ្នក​បើក​រថយន្ត​អាច​មើល​ឃើញ​ច្បាស់​ពី​អ្នក​ជិះ​កង់​ ​ដើម្បី​បញ្ចៀស​ពី​គ្រោះថ្នាក់​ផ្សេងៗ​។

កង់​ ​BikeSphere​ ​បាន​បំពាក់​នូវ​ប្រភេទ​ភ្លើង​ឡាស៊ែរ​មក​ជាមួយ​ ​ដែល​អ្នក​ជិះ​អាច​បើក​វា​ឲ្យ​ភ្លឺ​បាន​នៅ​ពេល​យប់​ ​ខណៈ​ភ្ជាប់​នូវ​បច្ចេកវិទ្យា​ ​Sensor​ ​អាច​ចាប់​បាន​នៅ​ពេល​រថយន្ត​ជិត​ជិះ​មក​ដល់​ ​ហើយ​ភ្លើង​ឡាស៊ែរ​នឹង​លោត​ភ្លឺ​ភ្លែត​ខ្លាំង​ឡើង​ជាប់ៗ​គ្នា​ ​ដែល​អាច​ឲ្យ​ម្ចាស់​រថយន្ត​ដឹង​ទុក​ជា​មុន​ថា​មាន​អ្នក​ជិះ​កង់​នៅ​ខាង​មុខ។

ការ​សិក្សា​ចេញ​ពី​ក្រុមហ៊ុន​ ​Michelin​ ​បាន​បង្ហាញ​ថា​អ្នក​បើក​រថយន្ត​យ៉ាង​តិច​ ​១​ ​ក្នុង​ចំណោម​ ​៥​ ​នាក់​បាន​បង្ក​បញ្ហា​គ្រោះថ្នាក់​ដល់​អ្នក​ជិះកង់​លើ​ផ្លូវ​ងងឹត​។ យ៉ាងណាមិញ​សម្រាប់​កង់​ ​BikeSphere​ ​ពុំ​មាន​ការ​លើក​ឡើង​ពី​តម្លៃ​ ​និង​កាល​បរិច្ឆេទ​ដាក់​លក់​លើ​ទីផ្សារ​នៅ​ឡើយ​ ​ប៉ុន្តែ​បើ​អាច​ចេញ​លក់​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ភាព​ជោគជ័យ​ខ្ពស់៕

ចុចអានបន្ត ៖

ប្រភព៖ Bgr   អត្ថបទ ៖ កៅ រក្សា