ភ្ញាក់​ផ្អើល​! ស្ថិតិ​បង្ហាញ​ថា​ល្បឿន​ Salah អាច​ប្រណាំង​ជាមួយ Usain Bolt បាន

  • 2017-06-19 09:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah ដែល​ជា​គោលដៅ​របស់​ Liverpool ត្រូវ​គេ​ស្គាល់​​ថា​ជា​​កីឡាករ​​មាន​ល្បឿន​លឿន​​នៅ​ពេល​ដែល​រត់​ ឬ​បណ្ដើរ​បាល់​ម្ដង​ៗ។

Mohamed Salah

​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ស្ថិតិ​បង្ហាញ​ថា​ល្បឿន​របស់​ខ្សែ​បម្រើ​សញ្ជាតិ​អេហ្ស៊ីប​អាច​រត់​ប្រណាំង​គ្នា​បាន​លើ​វិញ្ញាសា​ ១០០​ម៉ែត្រ​ជាមួយ​ កីឡាករ​រត់​ប្រណាំង​ល្បី​ឈ្មោះ​នៅ​អូឡាំពិក Usain Bolt។

យោង​តាម​ beIN Sports បង្ហាញ​ថា​ ក្នុង​ការ​ប្រកួត​ជាមួយ Fiorentina កីឡាករ​ Salah  បាន​រត់​ពី​ក្រោម​ទៅ​លើ​ក្នុង​ចម្ងាយ​៧០​ម៉ែត្រ​ដោយ​ប្រើ​ពេល​ត្រឹម​ ៧​វិនាទី​ប៉ុណ្ណោះ មាន​ន័យ​ថា​បើ​រត់​១០០​ម៉ែត្រ​រូប​គេ​អាច​ចំណាយ​ពេល​១០​វិនាទី​។ នេះ​នៅ​មិន​ទាន់​និយាយ​ដល់​ការ​​ប្រើ​ស្បែក​ជើង​រត់​ប្រណាំង​ហើយ​ រត់​លើ​ទីលាន​ធម្មតា​ផង​ ព្រោះ​​គ្រា​នោះ​ Salah ពាក់​ស្បែក​ជើង​បាល់ទាត់​ និង​រត់​លើ​ស្មៅ៕​

Usain Bolt

ចុចអាន៖

ប្រភព៖ Liverpool FC   ប្រែ​សម្រួល៖ វីរ័ត្ន