Pepe៖ ​តោះ Ronaldo ​យើង​ទៅ​លេង​នៅ PSG ​ទាំង​អស់​គ្នា

  • 2017-06-19 12:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ដំណឹង​ថា Ronaldo ​ចង់​ចាកចេញ​ពី​ក្លឹប Real Madrid ​ហើយ​នោះ ​ពេល​នេះ Pepe ​ដែល​ជា​មិត្ត​រួម​សញ្ជាតិ​ជាមួយ​គ្នា​នោះ បាន​បបួល​គ្នា​ទៅ​លេង​នៅ​ក្លឹប​ថ្មី PSG ​ទាំង​អស់​គ្នា​ហើយ។

Pepe ​ជា​ខ្សែ​ការពារ​ដែល​អស់​កុងត្រា​ជាមួយ​ក្រុម Real Madrid ​នៅ​រដូវ​កាល​នេះ ខណៈ​ដែល​រូបគេ​ពិត​ជា​ចង់​ត​កុងត្រា​ទៀត​ខ្លាំង​ណាស់ តែ​ក្រុម​អេស្ប៉ាញ​មួយ​នេះ​បែរ​ជា​មិន​ព្រម​បន្ដ​ទៅ​វិញ។ ស្រប​ពេល​ដែល Ronaldo ​វិញ ​រូបគេ​មាន​ចិត្ត​ចង់ចាកចេញ​ដែរ ​ក្រោយ​ពី​មាន​រឿង​ច្រើន​ទាក់ទង​នឹង​ពន្ធ​របស់​គេ។

ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​ពេល​នេះ​ Pepe ​បាន​បង្ហើប​ថា​ខ្លួន​បបួល Ronaldo ​ទៅ​លេង​នៅ​ក្លឹប PSG ​ជាមួយ​គ្នា​ហើយ ​ព្រោះ​ក្លឹប Real Madrid ​មិន​អើពើ​ជាមួយ​ពួកគេ ​មិន​បារម្ភ​ជាមួយ​ពួកគេ​នោះ​ទេ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ