Barcelona បោះ​លុយ​ត្រៀម​យក Deulofeu ពី Everton វិញ

  • 2017-06-20 03:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​អេស្ប៉ាញ Barcelona កំពុង​រៀបចំ​កញ្ចប់​ទឹក​ប្រាក់​១០,៥​លាន​ផោន ដើម្បី​ចុះ​កុងត្រា​យក​អតីត​កីឡាករ​របស់​ខ្លួន Gerard Deulofeu មក​វិញ។

Everton បាន​ទិញ Deulofeu កាល​ពី​ឆ្នាំ​២០១៥ ពី Barcelona ក្នុង​តម្លៃ​៤,២​លាន​​ផោន។ ប៉ុន្តែ​ដោយ​សារ​ទម្រង់​លេង​មិន​​ទាក់​ភ្នែក​​លោក Ronald Koeman កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ​ត្រូវ​បាន​ខ្ចី​ជើង​ទៅ​លេង​នៅ AC Milan។ បង្ហាញ​ខ្លួន​ឲ្យ AC Milan ១៧​ប្រកួត Deulofeu ទាត់​បញ្ចូល​ទី​៤​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ចូល​ទី​៣​គ្រាប់។

បច្ចុប្បន្ន Gerard Deulofeu កំពុង​ធ្វើ​ជា​ប្រធាន​ក្រុម​ដឹក​នាំ U21 អេស្ប៉ាញ​​លេង​ពាន U21 European Championships។ ក្រៅ​ពី Deulofeu ក្លឹប Barcelona កំពុង​តាម​ប្រមាញ់​​មិន​ដក​ដៃ​លើ Marco Verratti របស់ PSG៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម