ដំណឹង​ពិសេស​! ក្រសួង​អប់រំ​ប្រកាស​ជ្រើស​រើស​គ្រូ​បង្រៀន​កម្រិត​មធ្យម ១០០០​នាក់

  • 2017-06-20 05:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ជ្រើស​រើស​គ្រូ​បង្រៀន​កម្រិត​មធ្យម ១០០០​នាក់ តាម​រយៈ​ការ​ប្រឡង​ប្រជែង ដើម្បី​បណ្ដុះ​បណ្ដាល​តាម​ប្រព័ន្ធ​ពន្លឿន​ឆ្ពោះ​ទៅ​រក​កម្រិត​ឧត្ដម ឬ​បរិញ្ញាបត្រ​។ ការ​ប្រឡង​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ខែ​កញ្ញា ឆ្នាំ ២០១៧ ​និង​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​នេះតទៅ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​កក្កដា។ ​នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ​។

ចុចអាន៖ ដំណឹង​ល្អ! ក្រសួង​បរិស្ថាន​​ប្រកាស​ជ្រើសរើស​មន្ត្រី​រាជការ​ច្រើន​រូប ច្រើន​ជំនាញ​

ចំពោះ​មុខ​វិជ្ជាដែល​ត្រូវ​ការ​ជ្រើស​រើស​រួម​មាន​៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រ ​ខ្មែរ​ និង​ប្រវត្តិវិទ្យា។ ដូច្នេះ​សិស្ស​ និស្សិត និង​សាធារណជន ទាំង​អស់​អាច​ទៅ​ទទួល​ពាក្យ​ដោយ​ផ្ទាល់ ដើម្បី​មាន​សិទ្ធិ​ក្នុង​ការ​ប្រឡង​ប្រជែង​នេះ​។

ចុចអាន៖ មក​ដឹង​លក្ខខណ្ឌ ប្រឡង​ចូល​រៀន​ជា​មន្ត្រី​ជាន់​ខ្ពស់ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​

ខាង​ក្រោម​នេះ​ជា​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ​៖

អត្ថបទ៖ វឌ្ឍនៈ