ពិត​ជា​ភ្ញាក់ផ្អើល​ S8 | S8+​​ លក់បាន​រាប់លាន​គ្រឿង​ជា​សកលឯណោះ​

  • 2017-06-20 07:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​កន្លង​មក​នេះ ក្រុមហ៊ុន​សាម​សុង​បាន​សម្ពោធ​ទូរស័ព្ទ GALAXY S8 | S8+ ដ៏​ថ្មី​ស្រទ្បាង ធ្វើ​ឲ្យ​ពិភពលោក និង ក្រុមហ៊ុន​ផ្ទាល់​មាន​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារ​ទទួល​បាន​នូវ​ការ​គាំទ្រ​ជាច្រើន​កុះករ​ពី​សំណាក់​អ្នកប្រើប្រាស់​ជាច្រើន​រាប់​លាន​អ្នក​។ ​ ​ទោះបីជា​ចំ​នួន​ស្តុក​ដំ​បូ​ង​នៃ​ទូរ​ស័​ព្ទ​នេះ​ចេញ​លក់​មាន​ចំ​នួន​កំ​ណ​ត់​ក៏ដោយ ក៏​ក្រុមហ៊ុន​សាម​សុង​បាន​លក់ S8 និង​S8+ រហូតដល់​ជាង 5 លាន​គ្រឿង​ទូទាំង​សកល​។ យោង​តាម​ទី​ផ្សារភាគហ៊ុន Yuanta នៃ​ប្រទេស​កូរ៉េ (​តាម​របាយការណ៍ The Korea Herald) ក្រុមហ៊ុន​រំពឹង​ទុក​ថា​ការ​លក់​នឹង​អាច​ឈាន​ទៅ​ដល់ 50.4 លាន​គ្រឿង នៅ​​ក្នុង​ឆ្នាំ ២០១៧ ហើយ​កំពូល​ស្មា​ត​ហ្វូ​ន S8+ ដែល​អាច​រក​ចំណូល​ពីការ​លក់​រហូតដល់ 27.1 លាន​ដុល្លា​អាមេរិក ស្មើរ​នឹង 54% នៃ​ការ​លក់​សរុប​។

​GALAXY S8 | S8+ គឺជា​ទូរ​ស័​ព្ទ​ដំបូ​ង​ដែល​ត្រូវបាន​រចនា​ទ្បើង​ដោយ​បំ​ពាក់​នូ​វ​អេក្រង់​ដ៏​ធំ​ភ្លឺ​ច្បាស់​ល្អ​។ គែម​សងខាង​នៃ​ទូរ​ស័​ព្ទ​ធ្វើ​ពី​លោហៈ​សុទ្ធ និង​បំពាក់​នូវ Infinity Display ដែល​ធ្វើ​ឲ្យ​មាន​រូបរាង​ស្អាត និង​មាន​ភាព​រលោង​ ​ងាយស្រួល​ចាប់​កាន់​។ ​ ​អ្នកគាំទ្រ​ស្មា​ត​ហ្វូន​តែងតែ​ជជែក​គ្នា​ពី​ទំ​ហំ​ស្មា​ត​ហ្វូ​ន​ដែល​អាចធ្វើ​ឲ្យ​ពួកគេ​អាច​ចាប់​កាន់​សម​ល្ម​ម​។ បែប​នេះ​ហើយ​ក្រុមហ៊ុនសាម​សុង​ក៏បាន​រកឃើញ​ដំ​ណោះ​ស្រាយ​ដ៏​វិសេសវិសាល​មួយ​ដោយ​បំ​ពាក់​នូ​វ​ប៊ូ​តុង​ដែល​បង្កប់​ក្នុង​អេក្រង់​។

​ទូរ​ស័ព្ទអ​ត់​គែម​ដ៏​ស្រស់ស្អាត​ទាំង​នេះ ដែល​ដាំ​ទៅ​ដោយ​គ្រឿង​ល​ម្អ​បច្ចេកវិទ្យា​របស់​ស្មា​ត​ហ្វូ​ន​ក្រុមហ៊ុន​សាម​សុង បាន​វាយលុក​ទីផ្សារ​កម្ពុជា​កាលពីដើម​ខែឧសភា​មក​ម្លេះ​។ ដោយ​មាន​ការគាំទ្រ​ទូទាំង​សកលលោក​ ​បែប​នេះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខិតខំ​ប្រឹង​ប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​បំ​ពេញ​ត​ម្រូ​វ​ការ​របស់​អតិ​ថិ​ជន​ទាន់​ពេលវេលា​។

​លោក Seungho Choi នាយក​គ្រប់​គ្រង​នៃ​សាម​សុង​សាខា​កម្ពុជា បាន​ប្រសាសន៍ថា​៖ «​ស​ន្ទុះ​នៃ​ការលក់​នូ​វ​ទូរ​ស័​ព្ទ Galaxy S8 ជាទូទៅ មាន​កម្រិត​ខ្លាំង​នៅតាម​ខេត្ត​ធំៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លើសពី​អ្វីដែល​យើង​បាន​រំពឹងទុក​។ ភាពខ្លាំង​នៃ​ការសម្ពោធ​ទូរ​ស័ព្ទ Galaxy S8 គឺ​ការជឿទុកចិត្ត​ពី​អ្នកប្រើប្រាស់​ខ្មែរ​ជាច្រើន​ឆ្នាំ​មកហើយ​។ ក្រុមហ៊ុន​សាម​សុង​សូម​បង្ហាញ​ការពេញចិត្ត និង​ថ្លែង​អំណរគុណ​ដល់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​ការជឿទុកចិត្ត​ចំពោះ​ស្លាក​យីហោ​សាម​សុង​»​។

​បើសិន​អ្នក​មិនទាន់​បាន​ប្រើ GALAXY S8 | S8+ អ្នក​អាច​ទៅរក​ជាវ​បាន​នៅ​ហាង​ទំនើ​បសាម​សុង​ ​ទូទាំង​ប្រទេស​កម្ពុជា​។ សូម​អញ្ជើញ​មកកាន់​ហាង​សាម​សុង​ថ្ងៃ​នេះ​!

សម្រាប់​ព័ត៌មាន​បន្ថែម (​អង់គ្លេស​)៖ www.samsungmobilepress.com http://news.samsung.com/galaxy ​សម្រាប់​ព័ត៌មាន​ពីការ​ក​ម្ម៉​ង់ (​ខ្មែរ​)៖ http://www.samsunghotpromotion.com/​

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី