លេច​រឿង Neymar ពិនិត្យ​សុខភាព​ជាប់​នៅ Real មុន​ទៅ Barcelona

  • 2017-06-20 09:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប Real Madrid លោក Florentino Perez បាន​ទម្លាយ​ឲ្យ​ដឹង​ថា ក្លឹប​​របស់​លោក​វិះ​នឹង​ចុះ​កុងត្រា​ Neymar បាន​​ទៅ​ហើយ មុន​ពេល​​កីឡាករ​រូប​នេះ​ទៅ​ចូលរួម​ជាមួយ Barcelona។

គ្រា​នោះ​ភាព​អាច​ទៅ​រួច​​នៃ​ការ​ផ្ទេរ​ Neymar មក Real ខិត​ជិត​ដល់​​ដល់​ទី​សម្រេច​ទៅ​ហើយ តែ​ចុងក្រោយ Madrid បាន​បោះបង់​ចោល​វិញ។ "Neymar ​បាន​ពិនិត្យ​សុខភាព​ជាប់​នៅ Real។ ពួក​យើង​​ព្យាយាម​​​យក​គេ​​មក​ណាស់ ប៉ុន្តែ​ពួក​យើង​បាន​រក​ឃើញ​ចំណុច​មួយ​ ដែល​មិន​អាច​ទៅ​រួច ដូច្នេះ​ពួក​យើង​ក៏​សម្រេច​ចិត្ត​លុប​ចោល​អ្វី​ៗ​ទាំង​អស់"។ Perez ប្រាប់ Onda Cero។

ក្រោយ​ពី​បោះបង់ Neymar ក៏​បាន​ទៅ​ចូលរួម​ជាមួយ Barcelona កាល​ពី​ឆ្នាំ​២០១៣ ដោយ​ពេល​នោះ Madrid បាន​ជះ​លុយ​ធំ​ទៅ​ទិញ Gareth Bale វិញ។ Bale បាន​​ទៅ​កាន់ Madrid ពេល​ទីផ្សារ​ដោះដូរ​ជិត​បិទ​ទៅ​ហើយ ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ពេល​នោះ​៨៥,៣​លាន​ផោន៕ ​

ចុចអាន៖​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ