ព្រឹត្តិការណ៍​និយាយ​ជា​សាធារណៈ Ignite Phnom Penh​

  • 2017-06-20 09:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Ignite Talks គឺជា​កម្មវិធី​និយាយ​ជា​សាធារណៈ​មួយ​ ដែល​បាន​បង្កើត​ឡើង នៅ​ឆ្នាំ 2006 នៅ ទីក្រុង​ស៊ា​ថ​ល រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ដោយ​លោក Brady Forrest និង លោក Bre Pettis​។ ដប់ឆ្នាំ​មក​នេះ Ignite Talks ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង នៅ​ប្រទេស​បារាំង អង់គ្លេស កូរ៉េ​ខាងត្បូង ជប៉ុន ឥណ្ឌា អូស្ត្រាលី ប្រេ​ស៊ីល អេ​ហ្សី​ប និង តំបន់​ផ្សេងៗ​ជុំវិញ​ពិ​ភព​លោក សរុប​ជាង 350 កន្លែង​។

Ignite Talks ត្រូវ​បាន​នាំ​យក​មក​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នេះ​ក្រោម​ឈ្មោះថា Ignite Phnom Penh ដែល​នឹង​ប្រារព្ធ​ធើ្វ​ឡើង​ជា​លើក​ទី​២ នៅ​ថ្ងៃទី ​២៥ ខែ​មិថុនា ឆ្នាំ ២០១៧ ខាងមុខ នេះ នៅ​សាលា​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា​កូរ៉េ (CKCC) ចាប់ពី​ម៉ោង ១២ ​ថ្ងៃត្រង់ ដល់ ៥ រសៀល​។ ​

​Ignite Phnom Penh ដែល​ប្រារព្ធ​ធ្វើ​ឡើង​នា​ខែ​ធ្នូ ឆ្នាំ​ ២០១៦ កន្លង​មក ត្រូវ​បាន​ទទួល​ការ​គាំទ្រ និង​ចូលរួម​ពី​សិស្ស​និសិត្ស និង​បុគ្គលិក​តាម​សាលា​, មហា​វិទ្យា​ល័យ និង គ្រឹះស្ថាន ផ្សេងៗ​ជាច្រើន ដែល​មាន​រួមមាន​អ្នកចូលរួម​ប្រមាណ​ជាង ៧០០ នាក់​។ ​

​Ignite Phnom Penh ត្រូវ​បាន​រៀបចំឡើង​ដោយ​យុវ​ជន​ស្ម័​គ្រ​ចិ​ត្ដ​មួយ​ក្រុម ដែល​មាន សមាជិក ក្រុម​ចំនួន​ ៨​នាក់ ដែល​ក្នុង​នោះ​មាន​លោក ជា សុខ​ហ៊ី (​ហៅ Bill) ជា​អ្នកដឹកនាំ​ក្រុម​។

យោង​តាម ប្រសា​ស​ន៏​របស់ លោក សុខ​ហ៊ី បាន​អោយដឹងថា ​គោល​បំណង​ដែល​នាំ​កម្មវិធី នេះ​មក​កម្ពុជា​គឺ​ចង់ ព​ង្រឹ​ង​សមត្ថភាព​ នៃ​ការ​និយាយ​ជា​សាធារណៈ​ដល់​ប្រជា​ជន​គ្រប់​រូប និង​ផ្ដល់ ឱកាស​អោយ សិស្សានុសិស្ស យុវ​ជន និង​កូន​ខ្មែរ​ទាំងអស់​អាច​ឡើង​និយាយ​ពី​គំនិត​របស់​ខ្លួន ដែល​ចង់​ចែក​រំលែក ទៅ សាធារណៈ​ជន​ទាំងឡាយ​។ ​

​ប្រធានបទ​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​វិ​ស័​យ​អប់​រំ ការ​លើក​ទឺក​ចិត្ដ ការចែក​រំលែក​អំ​ពី​ភាព​ជោគ​ជ័​យ ក្ដី​ស្រមៃ និង​គោលដៅ​របស់​ខ្លួន​។ ចំណុច​ពិសេស​របស់ កម្មវិធី Ignite Phnom Penh គឺ វាគ្មិន នី​មួយៗ​ត្រូវ​ធ្វើ​បទ​បង្ហាញ​ក្នុង​រយៈពេល​ត្រឹមតែ 5 នាទី និង​ស្លាយ (Slide) ចំនួន 20​។ ចំណុច​នេះ គឺ​តម្រូវ​អោយ​វាគ្មិន​នី​មួយៗ​មាន​ការ​ត្រៀម​រៀប​ចំ​ខ្លួន​យ៉ាង​ល្អ និង​មាន​កម្រិត​ពិបាក​ខ្ពស់​។ អាស្រ័យ ហេតុនេះ វាគ្មិន​ទទួល​បាន​បទ​ពិសោធ​ថ្មី ដែល​ជួយ​អោយ​ពួកគាត់​អាច​គ្រប់​គ្រង ពេលវេលា ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​អោយ​បាន​ល្អ​។

​កម្មវិធី​នេះ​មាន​ការ​ចូលរួម​ពី​សំណាក់​វាគ្មិន​ចំ​នួន 15 រូប​មកពី​គ្រប់​ស្ថាប័ន ដោយ​មាន​វាគ្មិន​មួយ​ចំនួន ជា អ្នក​ដែល​មាន​បទពិសោធន៍​នៅ​ក្នុង​ស​ង្គ​ម​ជាច្រើន​ឆ្នាំ និង​វាគ្មិន​មួយ​ចំនួន​ទៀត​គឺជា សិស្សានុសិស្ស ដែល​មកពី​សាកល​វិទ្យា​ល័យ និង​វិទ្យា​ល័យ​នានា​នៅក្នុង​ទីក្រុង​ភ្នំ​ពេញ ដែល​នឹង​ចែក រំលែក​នូ​វ​បទពិសោធន៍ និង​ចំណេះដឹង​របស់​ខ្លួន​ក្នុង​កម្មវិធី​នេះ​។ ​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ Ignite Phnom Penh 2017​ឆ្នាំ​នេះ​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ពី សំណាក់ ស្ថាប័ន ជាច្រើន ក្នុង​នោះ​មាន​ក្រុមហ៊ុន Smart Axata ដែល​បាន​ចូលរួម​គាំទ្រ ជា​អ្នក​ឩ​ប​ត្ថ​ម្ភ​ធំ ក្នុង​កម្មវិធី​នេះ​។ ​

​Ignite Phnom Penh វាចា​ខ្លី​តែ​ខ្លឹម ស្វាគមន៍​សាធារណៈ​ជន​ទាំងឡាយ មក​ចូលរួម​ទទួល​យក បទពិសោធន៍​ថ្មី​នេះ​។

លោក​អ្នក​អាច​ទទួល​បាន​ព័ត៌មាន​ថ្មីៗ ដោយ​ចូល​ទៅកាន់​ទំព័រ​ហ្វេស​ប៊ុ​ក របស់​កម្មវិធី​នេះ​ដែល​មានឈ្មោះ​ថា Ignite Phnom Penh ឬ​តាម​គេហ​ទំព័រ www.ignitephnompenh.com ៕ ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា