PingZa៖ ធាត់​ក៏​មាន​គុណ​សម្បត្តិ ធាត់​ក៏​អាច​ធ្វើ​ជា​តារា​ម៉ូដែល​បាន​ដែរ​(វីដេអូ)

  • 2017-06-21 04:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ធាត់​ក៏​មាន​គុណ​សម្បត្តិ​របស់​អ្នក​ធាត់ មនុស្ស​ធាត់​មិន​មែន​អត់​ស្អាត ​ធាត់​មិន​មែន​អត់​ល្អ​ ហើយ​អ្នក​ធាត់​ក៏​អាច​ធ្វើ​ជា​តារា​ម៉ូដែល​បាន​ដែរ" នេះ​គឺ​ជា​សម្ដី​របស់​អតីត​តារា​ម៉ូដែល​មាឌ​ធាត់ ឬ Plus Size Model ​ប្រចាំ​ក្រុម Sun Super Model PingZa។

នាង​បន្ត​ថា​ ដោយ​សារ​តែ​មូល​ហេតុ​ដែល​នាង​មាន​រូប​រាង​ធាត់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​នាង​​ក្លាយ​ខ្លួន​ពី​នារី​ធម្មតា​ម្នាក់​ ទៅ​ជា​តារា​ម៉ូដែល​ ហើយ​បន្ត​ធ្វើ​ជា​តួ​សម្ដែង​ទៀត។

តារា​រូប​នេះ​លើក​ឡើងទៀត​​ថា គិត​មក​ដល់​ពេល​នេះ​នាង​ទទួល​បាន​ការងារ​សម្ដែង​ច្រើន ហើយ​តួ​ដែល​នាង​សម្ដែង​ភាគ​ច្រើន​ជា​តួ​បែប​ធាត់ៗ ដែល​អាច​និយាយ​បាន​ថា​ទី​ផ្សារ​សិល្បៈ​របស់​នាង​មាន​ច្រើន​ដោយ​សារ​សាច់​ដ៏​ទ្រលុកទ្រលន់​នេះ​ឯង។

ក្នុង​នោះ PingZa បាន​រំលឹក​ពីដំណើរ​ចូល​ធ្វើ​ជា​ម៉ូដែល​របស់​នាង​ថា នៅ​ឆ្នាំ​២០១២ នាង​បាន​ចូល​ប្រឡូក​ក្នុង​ក្រុម​ Sun Super Model ​ដែល​កាលនោះ ​ក្រុម​នាង​មាន​សមាជិក​ចំនួន​៤​នាក់​ ពោល​គឺ​ស្រី២ ប្រុស​​២ តែ​ដោយ​មូល​ហេតុ​រវល់​រៀងៗ​ខ្លួន​ ​ក្រុម​នាង​ក៏​ត្រូវ​បាន​រំសាយ ហើយ​នាង​ក៏​ចាប់​យក​អាជីព​សម្ដែង​ជា​គោល​វិញ៕

ទាំង​នេះ ​គឺ​ជា​រូប​របស់​នាង​កាល​នៅ​ជា​ម៉ូដែល៖

អត្ថបទ៖ សុខណា

រូប​ភាព៖ ផ្ដល់​ឲ្យ