រក​ឃើញ​ចិន​សែ ចេះ​វិជ្ជា​អាថ៌កំបាំង​ពាន់​ឆ្នាំ កែ​វាសនា​មនុស្ស​ពី​ក្រ ទៅមាន ឯ​ភ្ញៀវ​វិញ​សុទ្ធ​តែ​ឧកញ៉ា អ្នក​រក​ស៊ី​ធំៗ

  • 2017-06-21 05:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ចេះ​គម្ពីរ​បុរាណ​ចិន​ពាន់​ឆ្នាំ «ផ្នូរ​មនុស្ស​រស់» វិជ្ជា​កំពូល​របស់​ក្បួន​ហុងស៊ុយ​ចិន
  • ជឿ ឬ​មិន​ជឿ ចេះ​រៀប​ហុងស៊ុយ​ឲ្យ​រក​ស៊ី​មាន​បាន លាភ​ហូរ​ចូល​រហូត
  • ភ្ញៀវ​​ប្រមាណ ៦០០ នាក់ ជា​អ្នក​រក​ស៊ី​ធំៗ និង​ឧកញ៉ា មន្ត្រី​រាជការ​ជាន់​ខ្ពស់
  • មើល​ដឹង​រាសី​ឡើង​ចុះ ដឹង​ដំណើរ​ជីវិត ដឹង​ថ្ងៃ​ស្លាប់ ហើយ​កែ​ថ្ងៃ​ស្លាប់​បាន

គ្រូ​ហុងស៊ុយ​ដែល​លេច​មុខ​ជា​ប្រចាំ និង​ល្បី​ខ្លាំង​នៅ​លើ​កម្មវិធី «ហុងស៊ុយ​បែប​វិទ្យាសាស្ត្រ» របស់​ទូរទស្សន៍ PNN បាន​អះអាង​ប្រាប់ Sabay ក្នុង​បទ​សម្ភាស​ថា អ្នក​គ្រូ​បាន​ហាត់​រៀន​ចេះ​ច្បាស់​ពី​គម្ពីរ​បុរាណ​ចិន​អាយុ​កាល​ពាន់​ឆ្នាំ ពី​គ្រូ​ធំ​របស់​អ្នក​គ្រូ​មក​ពី​ចិន​ផ្ទាល់។ ក្នុង​នោះ​មាន «ចាវអ៊ុង» ឬ «ផ្នូរ​មនុស្ស​រស់» ជា​វិជ្ជា​ថ្នាក់​កំពូល​របស់​ហុងស៊ុយ​ចិន ដែល​អាច​កែ​វាសនា​មនុស្ស​ពី​ក្រ ទៅ មាន ហើយ​ដែល​មាន​ចិន​សែ​តិច​តួច​បំផុត​ចេះ​ច្បាស់។

អ្នក​គ្រូ ឡុង ណាលី អគ្គ​នាយិកា​ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ ថា៖ "គ្រូ​ខ្ញុំ ជនជាតិ​ចិន។ គាត់​ឈ្មោះ Master Mas ជាប់​លំដាប់​ចិន​សែ លេខ​១​លើ​ពិភព​លោក។ គ្រូ​ដែល​បង្រៀន​ចិនសែ​នៅ​លើ​បណ្ដា​ប្រទេស​ផ្សេងៗ​លើ​ពិភព​លោក។ ចិនសែ​ដែល​ល្បីៗ​មិន​ថា​នៅ​ម៉ាឡេ សាំងហ្គាពួរ អាមេរិក អូស្ត្រាលី កូរ៉េ គឺ​គាត់​អ្នក​បង្រៀន។ នៅ​ស្រុក​ខ្មែរ មាន​តែ​ខ្ញុំ​មួយ​ទេ [ស្នង​ពី​គាត់]។

អ្នក​គ្រូ ឡុង ណាលី អគ្គ​នាយិកា​ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ

ចាវអ៊ុង ឬ​ផ្នូរ​មនុស្ស​រស់ ជា​វិជ្ជា​កំពូល​អាច​កែ​វាសនា​មនុស្ស​ពី​ក្រ ទៅ​មាន។ ប្រវត្តិ​ចាវអ៊ុង គឺ​ល្បី​ចាប់​តាំង​ពី​ធ្វើ​អ្នក​សុំ​ទាន ក្លាយ​ជា​ស្ដេច​រាជវង្ស​ម៉េង [ស្ដេច ជូ យានចាង]។... ខ្ញុំ​រៀន ៤ ឆ្នាំ។ ហុង ស៊ុយ តារាសាស្ត្រ ហោរាសាស្ត្រ អា​ហ្នឹង​ទាក់​ទង​នឹង​វិជ្ជា​អាថ៌កំបាំង ខ្ញុំ​​រៀន​ចេះ"។

ការ​ធ្វើ​ចាវអ៊ុង គឺ​ដើម្បី​ឲ្យ​មាន​លុយ​កាក់​ហូរ​ចូល សុខភាព​ល្អ​បរិបូរ​ អំណាច​បារមី និង​បរិវារ ខណៈ​ដែល​ចាវអ៊ុង​មាន ៤ លំដាប់ គឺ មហា​សេដ្ឋី​ពិភព​លោក មហា​សេដ្ឋី​ប្រចាំ​ប្រទេស មហា​សេដ្ឋី​ធម្មតា និងសេដ្ឋី។

ពាក់​ព័ន្ធ​នឹង​ការ​រៀប​ហុងស៊ុយ​ទូទៅ​វិញ ចិន​សែ​ដែល​ទើប​ផ្លាស់​មក​រស់​នៅ​កម្ពុជា​បាន ៦ ខែ​រូប​នេះ​ ថា៖ "តាំង​ពី​មក​ខ្មែរ ខ្ញុំ​មក​កែ​ឲ្យ​គេ​រហូត [ហុងស៊ុយ​ផ្ទះ សណ្ឋាគារ ក្រុមហ៊ុន...] ព្រោះ​ចិន​សែ​ភាគ​ច្រើន​រៀប​ខុស។ គ្រូ​ហុងស៊ុយ​ប្រៀប​ដូច​ជា Doctor អ៊ីចឹង។ បើ​វះ​កាត់​ឲ្យ​គេ​ខុស គេ​ស្លាប់​ហើយ។ ហុងស៊ុយ​ក៏​ដូច​គ្នា បើ​រៀប​ឲ្យ​គេ​ខុស មិន​មែន​ឲ្យ​គេ​ មាន ​ទេ គឺ​ឲ្យ​គេ​កាន់​តែ​ ក្រ តែ​ម្ដង"។

ការ​រៀប​ហុងស៊ុយ មិន​មែន​ផ្អែក​តាម​តែ​ក្បួន​មួយ​មុខ​នោះ​ទេ គឺ​ត្រូវ​ចេះ​មើល​តារា​សាស្ត្រ​ជា​សំខាន់​ផង​ដែរ ព្រោះ​ប្រតិកម្ម​រវាង​តារា​សាស្ត្រ និង​ផែនដី ពាក់ព័ន្ធ​នឹង​ដំណើរ​ជីវិត​របស់​មនុស្ស។ ត្រង់​នេះ អ្នក​គ្រូ ណាលី ហ៊ាន​ធានា​ថា បើ​ឲ្យ​អ្នក​គ្រូ​រៀប​ចំ​ហុងស៊ុយ​ឲ្យ​តាំង​ពី​មុន​ពេល​បុក​គ្រឹះ​សំណង់ នោះ​ហុងស៊ុយ​ម្ចាស់​ផ្ទះ នឹង​ឡើង ១ គុណ ១០ ខណៈ​ដែល​ប្រសិទ្ធភាព​ចាប់​ផ្ដើម​ឃើញ​ជា​បណ្ដើរៗ​ចាប់​ពី ៣ សប្ដាហ៍ ទៅ ៣ ខែ។

ត្រឹម ៦ ខែ​ប៉ុណ្ណោះ ចិន​សែ​ដែល​ចេះ​តារាសាស្ត្រ​ច្បាស់​រូប​នេះ​អះអាង​ថា មាន​ភ្ញៀវ​ប្រមាណ​ជា ៥០០ ទៅ ៦០០ នាក់​ហើយ​មក​រក​អ្នក​គ្រូ​ឲ្យ​រៀប​ចំ​ហុងស៊ុយ​ឲ្យ ក្នុង​នោះ​មាន​ទាំង​ធ្វើ​ចាវអ៊ុង​ផង​ដែរ។ "ភ្ញៀវ​ជា​អ្នក​រក​ស៊ី​ធំៗ ឧកញ៉ា មន្ត្រី​រាជការ​ជា​ប្រធានៗ។ ភ្ញៀវ​ភាគ​ច្រើន​អញ្ជើញ​ចិនសែ​ពី​ក្រៅ​ទេ ដល់​ឥឡូវ​ស្ថាប័ន​ខ្ញុំ​មក គេ​ចង់​សាក​ថា​ដូច​នឹង​ស្រុក​គេ​អត់។ ដល់​ពេល​ត្រូវ​គ្នា [ប្រសិទ្ធ​ភាព] ពាក់​ព័ន្ធ​នឹង​តម្លៃ ស្ថាប័ន​យើង​ធូរ​ថ្លៃ​ជាង"។

ក្រៅ​ពី​រៀប​ហុងស៊ុយ អ្នក​គ្រូ ណាលី ក៏​មើល​រាសី ដឹង​ពី​ដំណើរ​ជីវិត​ពេញ​មួយ​ឆាក​ជីវិត​ថា​តើ ឆ្នាំ​ណា​រាសី​ឡើង​ចុះ រក​ស៊ី​អី​ឲ្យ​ត្រូវ ជួប​គ្រោះ​ថ្នាក់​អាយុ​ជីវិត​ពេល​ណា ដោយ​សារ​អី ហើយ​អាច​កែ​ថ្ងៃ​ស្លាប់​បាន។ ពេល​រាសី​ធ្លាក់​សូន្យ មនុស្ស​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ជីវិត។

អ្នក​គ្រូ​ថា រាសី គឺ​ជា​កូន​សោ​ជីវិត ឯ​ថ្ងៃ​ខែ​ឆ្នាំ កំណើត ជា​អ្នក​កំណត់​ជោគវាសនា​របស់​មនុស្ស។ អត់​ដឹង​ពី​រាសី ប្រើ​ដូច​អត់​ដឹង​ថា​ត្រូវ​បត់​បែន​ជីវិត​តាម​ណា គឺ​យើង​ដើរ​ទាំង​ងងឹត​ងងុល។ អ៊ីចឹង បាន​ខ្លះ​ធ្វើ​ការ ១០ ឆ្នាំ​ហើយ អត់​មាន​នៅ​សល់​អី។ បើ​ដឹង​មុន យើង​អាច​រៀបចំ​តម្រង់ និង​កែខៃ​ឲ្យ​ប្រសើរ។ ត្រង់​នេះ អ្នក​គ្រូ​បាន​ឲ្យ​និយមន័យ​​ជោគជ័យ​ក្នុង​ជីវិត​ថា មនុស្ស​ជោគជ័យ​អាស្រ័យ​លើ​កត្តា ៣ យ៉ាង គឺ​ចំណេះ​ជំនាញ រាសី និង​ហុងស៊ុយ។

ពេល​ត្រូវ​បាន​សួរ​ថា កែ​ថ្ងៃ​ស្លាប់​បាន​យ៉ាង​ម៉េច ហើយ​លក្ខខណ្ឌ​អី​ខ្លះ ចិន​សែ​ធ្លាប់​រស់​នៅ​ថៃ ១០ ឆ្នាំ និង​ឡើង​ប៉ុស្តិ៍​ថៃ​ដល់​ទៅ ៣ ប៉ុស្តិ៍ ប្រាប់​ថា បើ​អាយុ ៥០ ឆ្នាំ​ចុះ​ក្រោម អាច​កែ​បាន (តាម​វិធី​ចាវអ៊ុង) ដោយ​សារ​ចន្លោះ​អាយុ​នេះ មនុស្ស​មាន​កម្លាំង​ពេញ​លេញ អាច​ទប់​ទល់​បាន តែ​បើ​អាយុ ៥០ ឆ្នាំ​ឡើង មិន​អាច​កែ​បាន​ឡើយ ព្រោះ​កម្លាំង​ខ្សោយ។

ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ មាន​សេវាកម្ម​ហុងស៊ុយ៖

  • ទស្សន៍ទាយ​ជោគជតារាសី
  • ផ្ទះ សណ្ឋាគារ ភោជនីយដ្ឋាន ខុនដូ រោងចក្រ ក្រុមហ៊ុន ទីតាំង​អាជីវកម្ម
  • ដី​សង់​ផ្ទះ សំណង់​ផ្សេងៗ
  • វេលា​​ការ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ

  • អាសយដ្ឋាន ផ្ទះ​លេខ E12 ផ្លូវ 77 (បុរី​វីឡា​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ)
  • ទូរសព្ទ​លេខ 086 456 289 / 093 563 289 / 071 5636 289
  • ផេក​ហ្វេសប៊ុក Master Naly Feng Shui
  • វិបសាយ www.masternalyfengshui.com

អត្ថបទ៖ សុផាត