អតីត​គ្រូ​ Barca៖ ខ្ញុំ​មើល​ Messi លេង​តែ​៥​នាទី​ប៉ុណ្ណោះ​ ក៏​សម្រេច​​យក​គេ​តែ​ម្ដង​

  • 2017-06-21 07:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Carles Rexach វីរបុរស​ FC Barcelona បាន​និយាយ​ថា​លោក​ត្រូវ​ការ​ពេល​មើល​ Lionel Messi លេង​តែ​៥​នាទី​ប៉ុណ្ណោះ​ដើម្បី​សម្រេច​ថា​គួរ​រើស​យក​រូប​គេ​ឬ​ក៏​អត់។

លោក Carles Rexach និង​ Messi

បុរស​វ័យ​៧០​ឆ្នាំ​ ដែល​ធ្លាប់​ធ្វើ​ជា​កីឡាករ​ និង​គ្រូ​បង្វឹក​ Barcelona បាន​បង្ហើប​ថា​ខ្លួន​​ត្រូវ​ភ្នាក់ងារ​កីឡាករ​ម្នាក់​ ឈ្មោះ​ Josep Maria ណែនាំ​ពី​កុមារ Messi កាល​ពី​ឆ្នាំ​២០០០​ ហើយ​លោក​ក៏​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ធ្វើ​តេស្ត​មួយ។

លោក​បាន​បន្ថែម​មុន​សម្រេច​រើស​យក​កុមារ​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​អាហ្សង់ទីន​ខាង​លើ​ មាន​មតិ​ស្រប​ និង​ផ្ទុយ​ជា​ច្រើន​ដោយ​ខ្លះ​ពេញ​ចិត្ត​ ហើយ​ខ្លះ​ទៀត​ថា​រូប​គេ​មាន​មាឌ​តូច​ពេក​មិន​សក្ដិសម​ជា​កីឡាករ ប៉ុន្តែ​គ្រប់​យ៉ាង​ត្រូវ​​សម្រេច​នៅ​ពេល​ដែល​ Messi បង្ហាញ​សមត្ថភាព​លើ​ទីលាន។​

"ពួក​យើង​បាន​រៀប​ចំ​ការ​ប្រកួត​មួយ​ដើម្បី​ធ្វើ​តេស្ត​ ហើយ​ខ្ញុំ​បាន​មើល​ Messi លេង​តែ​៥​នាទី​ប៉ុណ្ណោះ​ដើម្បី​ច្បាស់​ក្នុង​ចិត្ត​ថា​គួរ​យក​រូប​គេ​ឬ​អត់។ Messi ពិត​ជា​អស្ចារ្យ​តាំង​ពី​តូច​ហើយ​ខ្ញុំ​ដឹង​ថា​មិន​អាច​បណ្ដោយ​ឲ្យ​គេ​របូត​ទៅ​ក្លឹប​ណា​បាន​ទេ"។ Rexach និយាយ​ដូច្នេះ៕

កុមារ Messi ក្នុងរង្វង់ក្រហម

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម