ធន់​ សុភា​ ចង់​ឲ្យ​​ចៅ​ក្រម​កុំ​ភ្លឹក​មើល​ម្ខាងៗ​ពេល​វគ្គ​ផ្ដាច់​ព្រ័ត្រ​គោ​ជល់

  • 2017-06-22 02:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ធន់​ សុភា​ ដែល​ជា​គ្រូ​បង្ហាត់​របស់​កីឡាករ​ ឆៃ​ សារ៉ា​ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ថ្ងៃ​សៅរ៍​ ទី២៤​ ខែ​មិថុនា​ ឆ្នាំ​២៩១៧​ នៅ​សង្វៀន​ទូរទស្សន៍​ខាង​មុន​នេះ​ចង់​ឲ្យ​អាជ្ញា​កណ្ដាល​ឬ​ចៅក្រម​សូម​កុំ​ភ្លឹក​មើល​តែ​កីឡាករ​ម្ខាង​ៗ​ពេល​ដាក់​ពិន្ទុ។​

លោក​គ្រូ​ ធន់​ សុភា​

លោក​គ្រូ​ ធន់​ សុភា​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​រវាង​ជើង​ខ្លាំង​ ឃីម​ ឌីម៉ា​ និង​ ឆៃ​ សារ៉ា​ នៅ​ចុង​សប្ដាហ៍​នេះ​ សូម​ឲ្យ​អាជ្ញា​កណ្ដាល​ ចៅ​ក្រម​ ក៏​ដូច​ជា​គណៈកម្មាធិការ​ប្រដាល់​ទាំង​អស់​ប្រកាន់​ភាព​យុត្តិធម៌​។​ អតីត​ជើង​ខ្លាំង​រូប​នេះ​បន្ត​ថា​ លោក​ចង់​ឲ្យ​ល្អ​និង​យុត្តិធម៌​ដូច​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​រវាង​កីឡាករ​ ឡៅ​ ចន្រ្ទា​ និង​ជើង​ខ្លាំង​ ផល​ សោភ័ណ្ឌ​ បើ​ថា​កីឡាករ​បែរ​ខ្នង​ត្រូវ​ព្រមាន​គឺ​ព្រមាន​ ហើយ​មួយ​ទៀត​នោះ​ កុំ​ដិត​អារម្មណ៍​ទៅ​លើ​តែ​កីឡាករ​ម្ខាង​ ព្រោះ​អាច​នឹង​ភ្លេច​ថា​ដៃ​គូ​ម្ខាង​ទៀត​ក៏​ធ្វើ​បាន​ល្អ​ដែរ។​ ជា​ពិសេស​ដូច​កីឡាករ​ ឌីម៉ា​ ជា​ដើម​ព្រោះ​គេ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នា​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ ដូច​នេះ​អាច​ថា​ម្នាក់​ៗ​ផ្ដោត​លើ​រូប​គេ​ខ្លាំង។​

លោក​គ្រូ​ ធន់​ សុភា​
លោក​គ្រូ​ ធន់​ សុភា​ កំពុង​បញ្ជា​ការ​ប្រកួត

ធន់​ សុភា​ ជា​គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​ សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ និង​ជា​ចៅ​ក្រម​ អាជ្ញា​កណ្ដាល​នៅ​សង្វៀន​បា័យន​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​