កម្មវិធី​ PPDW នឹង​បង្ហាញ​ម៉ូដ​សំលៀក​បំពាក់​​ថ្មី ប្លែកៗ នៅ​ឯ​ព្រឹត្តិការណ៍...

  • 2017-06-21 10:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Phnom Penh Designers Weeks (PPDW) និទាឃៈរដូវ (រដូវក្តៅ) នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ​២៣​​ និង​​២៤​ ខែ​មិថុនា​​ ឆ្នាំ​២០១៧ ក្នុង​ក្រុមហ៊ុន AUDI PHNOM PENH ។ កម្មវិធី​នេះ​ស្ថិត​ក្រោម​​​ការ​រៀបចំ​ដោយ ទស្សនា​វដ្តី ហ្វាស​សិន​ឡាប Fashion Lab Magazine, ម៉ូដ​សំលៀកបំពាក់​ថ្មីៗ ​ដែល​អ្នក​រចនា​ច្នៃ​ម៉ូដ​ត្រូវ​បាន​ផ្ដួចផ្ដើម​គំនិត​ ដោយ​ថា​ម​ពល​នៃ សកម្មភាព ភាព​ថប់​អារម្មណ៍ កម្លាំង​នៃ​ការ​បះ​បោល​​ មនោសញ្ចេតនា នឹង ដោយ​វិបត្តិ​ផ្លូវចិត្ត​ជាដើម ដែល​បាន​ចូល​ទៅ​រំខាន​ដល់​ស្មារតី​​ បង្ហាញ​ជា​ម៉ូត​ទាំង​នេះ​ឡើង​មក​។​

​ ​ បច្ចុប្បន្ន ម៉ូដ គឺជា​ការ​ផ្លាស់ប្ដូរ​នៃ ស្រមោល​រូបភាព ពណ៌ នឹង​​​ រចនាបថ​ចម្លែក​ៗ វា​គឺជា​ការ​ខិត​ខំ​ចេញពី​ភាព​មិន​ពិត​ប្រាកដ ចាស់​គំរឹល តែ​ក្នុង​ផ្នត់​គំនិត​ដែល​ស្រស់​ស្អាត។ ម៉ូដ​ដែល​ត្រូវ​ចូល​បង្ហាញ​រួមមាន​សំលៀក​បំពាក់​មកពី Ambre Men, Don Protasio, Queen Victoria, A.N.D, Rottanak និង Christine Gauthier ។​​ លើក​នេះ​ម៉ូដ​នឹង​ធ្វើឡើង​តាម​រូបភាព​មើល​ទៅ​ដោយ​ភាព​តឹងតែង និង​ភាព​មិន​ស្រស់​ស្អាត តែ​បង្ហាញ​ពី វប្បធម៌ អារម្មណ៍​​​នឹង រចនាបថ​។ អ្នក​រចនា​ម៉ូដ គឺ​ត្រូវ​រំពឹង​ថា ​និង​បាន​បង្ហាញ​ម៉ូដ​សំលៀក​បំពាក់ ​ដែល​អាច​ទាក់ទាញ ក៏ដូចជា​ធ្វើ​ឲ្យ​ភ្ញៀវ​កិត្តិ​យស​ទាំងអស់​ទស្សនា​ដោយ​ភាព​រីករាយ​។​ ​ ​ កម្មវិធី​នេះ​ ទទួល​បាន​ការឧបត្ថម្ភ​ដ៏​ដ៏​កក់ក្ដៅ​ពី ក្រុមហ៊ុន​រថយន្ត AUDI, HUAWEI, YVES ROCHER, SINGHA BEER, SECRET GARDEN, SABAY នឹង​​​ទស្សនា​វ​ត្តី SOVRIN ។​

​ ​ដល់​ពេល​សម្រាប់​​ New Exaggeration ហើយ​។​ ​

អត្ថបទ៖ ដៃគូសហការ