​៦​ខែ​ដើម​ឆ្នាំ​២០១៧ ផលិត​កម្ម​បរទេស​មក​ថត​នៅ​កម្ពុជា​ ធ្លាក់​ចុះ

  • 2017-06-22 02:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ប្រធាន​ស្ដី​ទី​នៃ​នាយកដ្ឋាន​ភាព​យន្ត​ លោក​ ប៉ុក បូរក្ស បាន​ប្រាប់​ឱ្យ​ sabay ដឹង​ថា នៅ​៦​ខែ​ដើម​ឆ្នាំ២០១៧​នេះ​ ផលិត​កម្ម​​បរទេស​ដែល​​បាន​មក​ថត​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​ធ្លាក់​ចុះ។ នេះ​បើ​ប្រៀប​​ធៀប​ជា​មួយ​ឆ្នាំ​មុខ តែ​លោក​ថា នៅ៦ខែ​ចុង​ឆ្នាំ​អាច​នឹង​កើន​ឡើង​វិញ។

លោក ប៉ុក បូរក្ស ប្រធានស្ដី​ទី​នៃនាយកដ្ឋានភាពយន្ត​

មូល​ហេតុ​នៃ​ការ​ធ្លាក់​ចុះ​ការ​ថត ​ទាំង​ថត​ខ្សែ​ភាពយន្ត ​និង​វីដេអូ​ឯក​សារ​នៅ​កម្ពុជា ក៏​ព្រោះ​តែ​ប្រទេស​ជិត​ខាង​កម្ពុជា ​​និង​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំ​នួន​មាន​ការ​ប្រ​កួត​ប្រ​ជែង​គ្នា​ខ្លាំង​ទៅ​លើ​តម្លៃ​ថត រួម​ទាំង​ការ​លើក​ទឹក​ចិត្ត​ ​ផ្សេងៗ​ទៅ​ដល់​ក្រុម​ហ៊ុន​ដែល​បាន​មក​ថត​ក្នុង​ប្រទេស​របស់​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​បូរ៉ាក់​។

“ធ្លាក់​ចុះ​ព្រោះ​​តែ​​មាន​ការ​ប្រ​កួត​ប្រ​ជែង​គ្នា​ច្រើន​ ប្រទេស​ជិត​ខាង​កម្ពុជា​ និង​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន លើក​ទឹក​ចិត្ត​ដល់​​ផលិត​កម្ម​បរទេស​ណា​ដែល​ទៅ​ថត​នៅ​ក្នុង​ប្រទេស​ខ្លួន ដូចជា​ខ្លួន​​នឹង​ផ្ដល់​ទឹក​ប្រាក់​ប៉ុន្មាន​ភាគរយ​ឱ្យ​ទៅ​ក្រុម​ហ៊ុន​នោះ​វិញ​ជា​ដើម"។ លោក បូរ៉ាក់ ថ្លែង។

រូបតំណាង

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​​​ ប្រធាន​ស្ដី​ទីរូប​នេះ មាន​ក្ដី​រំពឹង​ថា​ នៅ​៦​ខែ​ចុង​ឆ្នាំ​នេះ ផលិត​កម្ម​បរទេស​មក​ថត​នៅ​កម្ពុជា​​នឹង​មាន​ការ​កើន​​ឡើង​វិញ។​ រំពឹង​កើន​ឡើង​ក៏​ព្រោះ​តែ​នៅ​កំឡុង​ពេល​៦​ខែ​ចុង​ក្រោយ មាន​ផលិត​ករ​បរទេស​​​ជា​ច្រើន​រូប​បាន​ទំនាក់​ទំនង​មក​ថត​នៅ​កម្ពុជា​រួច​ហើយ។

“យើង​រំពឹង​ថា​នៅ​រយៈ​ពេល​៦​ខែ​ចុង​ឆ្នាំ​នេះ​ នឹង​មាន​ផលិត​កម្ម​បរទេស​មក​ថត​នៅ​កម្ពុជា​ច្រើន​ព្រោះ​​មាន​ផលិត​កម្ម​បរទេស​​មួយ​ចំនួន​ហើយ ​បាន​ទាក់​ទង​ថត​​។​ ម្យ៉ាង​វិញ​ទៀត​រដ្ឋាភិបាល​ក៏​បាន​ខិត​ខំ​ប្រឹង​ប្រែង​​ជួយ​សម្រួល​ទាំង​ទី​តាំង​ថត​ និង​បញ្ហា​​មួយ​ចំនួន​ទៀត​ដែរ៕

*សុទ្ធ​តែ​ប្រុស​ស្អាត ស្រី​ស្អាត

* Cute ហ្មង សុគន្ធ​កញ្ញា!

*ជុំវិញតារា​សិល្បៈភាពយន្ត​យើង ​​​​​​​​​​​​​

អត្ថបទ៖ ប៉ូ សាគុន