ការប្រកួតរកសុនខមុខអាក្រក់បំផុតលើលោក នឹង​ទទួល​ប្រាក់រង្វាន់​មិននឹកស្មាន

  • 2017-06-22 03:59:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ស្វែង​រក​សុនខ​មុខ​មាត់​អាក្រក់​បំផុត​លើ​លោក​ប្រចាំ​ឆ្នាំ ២០១៧ នឹង​​ប្រព្រឹត្ត​ទៅ​នៅ​​ទីក្រុង Petaluma រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋអាមេរិក កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន។

ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​សុក្រ​ ទី ២៣​ មិថុនា ឆ្នាំ ២០១៧​ ស្អែក ដោយ​មាន​ការ​អញ្ជើញ​​ពី​ម្ចាស់​សុនខ​ជា​ច្រើន​គ្រប់​ទិសទី​មក​ចូល​រួម ដើម្បី​ប្រជែង​​យក​ពាន World's Ugliest Dog 2017 នៅ​ទីតាំង Sonoma-Marin Fair ។

អ្នក​រៀប​ចំ​កម្មវិធី​លោក Erin Post ​បាន​បញ្ជាក់​​ថា ​ការ​ប្រារព្ធ​កម្មវិធី​នេះ​ឡើង​ គឺ​សម្រាប់​សុនខ​គ្រប់​ប្រភេទ ដើម្បី​ជា​សារ​បង្ហាញ​ថា ទោះ​បី​ជា​រូប​រាង​របស់​វា​មិន​ស្អាត ​ក៏​គ្រប់​គ្នា​អាច​​យក​​មក​ចិញ្ចឹម​ទុក​ វា​គួរ​ឲ្យ​ស្រលាញ់ ហើយ​​ក៏​ជា​សមាជិក​​ល្អ​សម្រាប់​គ្រួសារ​មួយ​ដែរ។

ការ​វិនិច្ឆ័យ​របស់​គណៈកម្មការ​​​ចំពោះ​​សុនខ​​មាន​ដូចជា​ អណ្ដាត​ធ្លាក់ មុខ​វៀច រោម​ជ្រុះ​នៅ​សល់តិច​តួច​ជា​ដើម​។ អ្នក​ឈ្នះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ១ ៥០០​ដុល្លារ​អាមេរិក៕ តោះ​មក​មើល​ សុន​ខ​ខ្លះ​ៗ​មុន​ប្រកួត​ គិត​ថា​មួយ​ណា​សក្ដិសម​នឹង​ក្លាយ​ជា​ម្ចាស់​ពាន?

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ