យុវតី​ឆ្នើម​មក​ពី​បាត់ដំបង​​អត់​ខ្វល់​រឿង​សម្រស់​ ឲ្យ​តែ​បាន​លេង​បាល់​​

  • 2017-06-22 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​​​​មក​ពី​ខេត្ត​បាត់ដំបង​ម្នាក់​ដែល​បាន​ក្លាយ​ជា​កីឡា​ការិនី​ឆ្នើម​ក្នុង​​កម្មវិធី​ One Goal ​ ថ្នាក់​ជាតិ​ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​ World Vision ​សហការ​ដោយ SALT Academy និង​ Smart ព្រម​ទាំង​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​ពី​ថ្ងៃ​ទី​១៧-១៨ ខែ​មិថុនា​ ឆ្នាំ​២០១៧​អត់​ខ្វល់​រឿង​សម្រស់​ឡើយ ប៉ុន្តែ​ចាប់​យក​អាជីព​បាល់ទាត់​ជា​បំណង​ប្រាថ្នា​របស់​នាង។

យុវតី ប៉ិន សុម៉ាលី ទទួល​ពាន​កីឡាការិនី​ឆ្នើម

យុវតី​ឈ្មោះ​ ប៉ិន សុម៉ាលី​អាយុ​១៣​ឆ្នាំ​​​មក​ពី​ខេត្ត​បាត់ដំបង​បាន​និយាយ​ថា​ ប្អូន​ស្រលាញ់​បាល់ទាត់​យ៉ាង​ខ្លាំង និង​​​ចេះ​លេង​បាល់ទាត់​តាំង​ពី​តូច។ រហូត​ដល់​ពេល​នេះ​ប្អូន​បាន​លេង​បាល់​ប្រហែល​ជា​៣​ឆ្នាំ​ហើយ។ ប្អូន​បាន​និយាយ​ថា​ ៖«អត់​ទេ! ខ្ញុំ​អត់​ខ្វល់​ពី​រឿង​សម្រស់​ទេ​ ព្រោះ​អី​មនុស្ស​យើង​ ស្អាត​មិន​សំខាន់​លើ​សម្រស់​ទេ»។

ប្អូន​ស្រី​ ប៊ិន សុម៉ាលី​ប្ដេជ្ញា​ខិត​ខំ​ហ្វឹកហាត់​​កីឡា​បាល់ទាត់​ឲ្យ​ខ្លាំង​ និង​ចង់​ក្លាយ​ជា​កីឡា​ការិនី​បាល់ទាត់​ឆ្នើម​នៅ​ប្រទេស​កម្ពុជា​ ជា​ពិសេស​ចង់​ក្លាយ​ជា​កីឡា​ការិនី​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នា​ពេល​ខាង​មុខ៕

អត្ថបទ៖ ជាន ចាន់រ៉ា