ផ្លូវការ! កីឡាករកំពូលល្បឿន Salah ចុះកុងត្រា៥ឆ្នាំលេងជាមួយ Liverpool

  • 2017-06-22 23:34:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត Mohamed Salah បានចុះកុងត្រាផ្ទេរមកលេងឲ្យ Liverpool ជាផ្លូវការ កាលពីប៉ុន្មានម៉ោងមុន ធ្វើរូបគេក្លាយជាកីឡាករជនជាតិអេហ្ស៊ីបទីមួយរបស់ក្លឹប។

កីឡាករកំពូលល្បឿនជនជាតិអេហ្ស៊ីបយល់ព្រមក្នុងកិច្ចសន្យារយ:ពេល៥ឆ្នាំ លើតម្លៃខ្លួន ៣៩លានអឺរ៉ូ ដែលតួលេខនេះគឺថ្លៃស្មើគ្នាជាមួយ Sadio Mane ជាកីឡាករមកពីទ្វីបអាហ្វ្រិកថ្លៃបំផុតក្នុងប្រវតិ្តសាស្ត្របាល់ទាត់។

ខ្សែបម្រើប្រយុទ្ធវ័យ២៥ឆ្នាំ នឹងពាក់អាវលេខ១១ នៅក្លឹបតំបន់ Merseyside ហើយម្ចាស់លេខចាស់ Firmino នឹងប្ដូរទៅពាក់លេខ៩ ដែលជាលេខល្បីល្បាញបំផុតរបស់ក្លឹប Liverpool វិញ។

Salah ចាប់ផ្ដើមអាជីពជាមួយក្លឹប El Mokawloon នៅប្រទេសកំណើត រួចផ្ទេរទៅទ្វីបអឺរ៉ុបក្នុងឆ្នាំ ២០១២ ដោយលេងជាមួយ FC Basel។ កីឡាករកើតនៅទីក្រុង Basyoun រូបនេះទៅលេងនៅ Chelsea នៅឆ្នាំ២០១៤ ហើយឈ្នះ Premier League នៅទីនោះមុនចាកចេញទៅ Series A លេងជាមួយ Fiorentina និង Roma រហូតដល់ឆ្នាំ២០១៧៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន