OnePlus ចេញ​វីដេអូ​បាញ់​ Galaxy S8 រឿង​សាក​ថ្ម

  • 2017-06-23 01:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ OnePlus 5 ត្រូវ​បាន​ប្រកាស​បង្ហាញ​ជា​ផ្លូវ​កា​នា​ថ្ងៃ​ទី ២១ មិថុនា​កន្លង​ទៅ ភ្លាមៗ​ក្រុមហ៊ុន​ OnePlus ក៏​បាន​ចេញ​ផ្សាយ​នូវ​វីដេអូ ២ បង្ហាញ​ពី​មុខងារ​សាក​ថ្ម​រហ័ស​ Dash Charge របស់​ខ្លួន ធៀប​ទៅ​នឹង​មុខងារ​សាក​ថ្ម​រហ័ស​របស់​ Samsung Galaxy S8។

OnePlus 5 មាន​ថាមពល​ថ្ម​ 3,300 mAh ធំ​ជាង S8 មាន​ត្រឹម​តែ 3,000mAh ប៉ុណ្ណោះ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ល្បឿន​នៃ​ការ​សាក​រហ័ស​របស់ OP5 ក្រោយ​រយៈ ពេល ១៥ នាទី បាន​ឡើង​ដល់​ ២៩ ភាគរយ ធៀប​ទៅ​នឹង​ S8 ទើប​តែ​បាន ២០ ភាគរយ។​ ប្រហែល​កន្លះ​ម៉ោង​ក្រោយ​ទៀត​ OP5 ឡើង​បាន ៥៨ ភាគរយ យក​ឈ្នះ S8 បាន​ត្រឹម ៣៩ ភាគរយ។

រំលឹក​ថា OnePlus 5 មាន​តម្លៃ​ប្រហែល ៤៧៩ ដុល្លារ ដែល​ថោក​ជាង Galaxy S8 ខ្ទង់ ២០០ ដុល្លារ ប៉ុន្តែ​ចំណុច​សាក​ថ្ម​នេះ​ឃើញ​ថា​ OnePlus 5 អាច​ឈ្នះ​ Galaxy S8 ដែល​មាន​តម្លៃ​ថ្លៃ​ជាង៕​

រីករាយ​ទស្សនា​វីដេអូ​ទាំង ២ នៅ​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែសម្រួល ៖ កៅ រក្សា