តិច​អត់​ដឹង​ថា តុក្កតា​ RIMAU​ ស៊ីហ្គេម​ឆ្នាំ​នេះ​​មាន​អត្ថន័យ​អ្វី​ខ្លះ?

  • 2017-07-14 23:16:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ដើម្បី​ជា​និម្មិត​រូប​ និង​ជា​ស្មារតី​នៃ​កីឡា​ (Games)​ ចាំ​បាច់​ត្រូវ​​មាន​«រូប​តុក្កតា​ជា​និម្មិត​សញ្ញា»​ក្នុង​គោល​បំណង​ទាក់​ទាញ​​ និង​ជា​ការ​ចង​ចាំ។ សម្រាប់​​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​ (ស៊ីហ្គេម)លើក​ទី​២៩​ ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី​​មាន​រូប​តុក្កតា​«​ខ្លា​ម៉ាឡេស៊ី​ដ៏​មាន​ឫទ្ធិ​ និង​ស្វាហាប់»​​​ដែល​មាន​ឈ្មោះ​​ RIMAU។

តុក្កតា​ RIMAU តំណាង​ឲ្យ​ពាក្យ​សំខាន់​៥​យ៉ាង

  • RESPECT ​​គឺ​«​គារវកិច្ច»៖ ការ​គោរព​ដៃ​គូ​ប្រកួត​ មន្ត្រី​រៀប​ចំ​ការ​ប្រកួត​ និង​អ្នក​គាំទ្រ។ ប្រកាន់​ភ្ជាប់​នូវ​យុត្តិធម៌​នៃ​​កីឡា។

  • INTEGRITY ​ ​គឺ​«សុចរិត​ភាព​»​៖ ​ភាព​ស្មោះ​ត្រង់​ចំពោះ​ក្រម​សីលធម៌​​ និង​គុណ​តម្លៃ​​នៃ​កីឡា។

  • MOVE ​គឺ​«ចលនា»​៖ លឿង​ជាង​ ខ្ពស់​ជាង​ ខ្លាំង​ជាង។ ​ជម្នះ​ឧបសគ្គ​ និង​បង្កើត​កំណត់​ត្រា​ថ្មី។

  • ATTITUDE គឺ​«ឥរិយាបថ»៖ ប្រកប​ដោយ​ភាព​វិជ្ជមាន​ ភាព​ជា​កីឡា​ និង​មិត្តភាព។ ប្រកួត​ដើម្បី​ឈ្នះ​​ដោយ​​កិត្តិយស។

  • UNITY ​ គឺ​«ឯកភាព»៖ សហការ​គ្នា​​ជា​ស្មារតី​កីឡា។

និយាយ​ជា​រួម​ពាក្យ​ថា​ RIMAU​គឺ​មាន​ន័យ​ថា ​«អត្តពលិក​​ប្រកប​ដោយ​វិជ្ជាជីវៈ​ពិត​ប្រាកដ»៕


អត្ថបទ៖ ជាន ចាន់រ៉ា