ទាហាន​បាញ់​ស៊ីប​កាណា​ដា​ម្នាក់ ​បំបែក​ឯត្ត​ទគ្គ​កម្ម​ពិភព​លោក ព្រោះ...

  • 2017-06-23 03:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ទាហាន​ម្នាក់​នៃ​កងទ័ពពិសេស​កាណាដា​ ដែល​ជា​អ្នកបាញ់​កាំភ្លើង​ស៊ី​ប បាន​បាញ់​សម្លាប់​យុទ្ធជន​ ISIS ម្នាក់​នៅ​ចម្ងាយជាង​៣​ពាន់ម៉ែត្រ​ ដែល​ជា​ចម្ងាយ​ឆ្ងាយ​បំផុត​នៅក្នុង​ប្រវត្តិ​សាស្ត្រ​យោធា​។ ប្រតិ​បត្តិ​ការ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សមរ​ភូមិ​មួយ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។​

​គ្រាប់​កាំ​ភ្លើង​ បាន​ហោះ​ចេញពី​កាណុង​កាំ​ភ្លើង​ស៊ី​ប​ម៉ាក McMillan TAC-50 ដោយ​ត្រូវ​បាន​បាញ់​ចេញពី​ទីខ្ពស់​មួយកន្លែង​ ​​និង​ប្រើ​ពេល ១០​វិនាទី។​ ​គ្រាប់​កាំ​ង​ភ្លើង​នេះ រត់​បាន​ចម្ងាយ​៣២១៩ ម៉ែត្រ ទៅ​ផ្តាច់ជីវិត​យុទ្ធជន​ISIS​ ​ដែល​កំពុង​វាយ​ប្រហារ​ទៅលើ​កងទ័ព​អ៊ីរ៉ាក់​។​

​អ្នក​បាញ់​កាំភ្លើង​ស៊ី​ប​ ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ​នេះ បាន​បំបែក​ឯតទគ្គ​កម្ម​​​របស់​ទាហាន​អង់គ្លេស លោក ក្រេ​ក ហារី​សុន ដែល​បានសម្លាប់​ទាហាន​តា​លី​បង់​ម្នាក់ ​ដោយ​កាំភ្លើង​ស៊ី​ប 338 Lapua Magnum នៅ​ចម្ងាយ ២៤៧៩ ម៉ែត្រ​ កាលពី​ឆ្នាំ ២០០៩​។​

​ការ​បាញ់​សម្លាប់​នៅ​ចម្ងាយ​ឆ្ងាយ​បំផុត​ទី​៣ ត្រូវ​បាន​បាញ់​ដោយ​ទាហាន​កាណាដា លោក រ៉ុ​ប ហ្វួ​ឡុង។ គាត់​បាន​បាញ់សម្លាប់​ជន​សកម្មប្រយុទ្ធ​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់ នៅ​ចម្ងាយ ២៤៣០ ម៉ែត្រ កាលពី​ឆ្នាំ​២០០៣ ។​

​កងទ័ព​ពិសេស​កាណា​ដា ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជាអ្នក​មាន​ជំនាញ​បាញ់កាំភ្លើង​ស៊ី​ប​នៅ​ចម្ងាយ​ឆ្ងាយ​ៗ ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​បាញ់​ត្រង់​បំផុត​នៅ​លើ​ពិភព​លោក​៕

ប្រភព ៖ KleyKley

អត្ថបទពេញនិយម