ស៊ន​ សៀវម៉ី​ ​ប្រកួត​រក​មេដាយ​ពិភព​លោក​ថ្ងៃ​ទី២៨ ​មិថុនា​នេះ​ហើយ

  • 2017-06-23 07:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​និង​ជា​ម្ចាស់​មេដាយ​មាស​តេក្វាន់ដូ​អាស៊ី​ឆ្នាំ​ ២០១៤​ ស៊ន​ សៀវម៉ី​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​កីឡា​ការិនី​មក​ពី​ប្រទេស​ក្រិក​នៅ​ថ្ងៃ​ទី២៨ ​មិថុនា​ ឆ្នាំ​២០១៧​ ក្នុង​កម្មវិធី​ WTF World Taekwondo Championship 2017 ប្រទេស​កូរ៉េ​ខាង​ត្បូង។​

កីឡា​ការិនី ស៊ន សៀវម៉ី ខាងឆ្វេងគេ

តាម​ការ​បង្ហាញ​លើ​ហ្វេសបុក​របស់​សហព័ន្ធ​តេក្វាន់ដូ​កម្ពុជា​ ឲ្យ​ដឹង​ថា​ អត្តពលិក​កម្ពុជា​៥រូប​ ដែល​បាន​ចូលរួម​កម្មវិធី​ប្រកួត​តេក្វាន់ដូ​ពិភពលោក​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លើ​វិញ្ញាសា​ប្រយុទ្ធ​ រួម​មាន​ទី១ ​កញ្ញា​ ស៊ន​ សៀវម៉ីវ​ ប្រភេទ​ទម្ងន់​ ៧៣គីឡូក្រាម​ ទី២​ កញ្ញា​ ថិប កាសាន់ទ្រេនីកូល​ ប្រភេទ​ទម្ងន់​ ៥៧គីឡូក្រាម​ ទី៣​ កញ្ញា​ អ៊ុនវ៉ិន សុចិរង្សី​ ប្រភេទ​ទម្ងន់​ ៤៩គីឡូក្រាម​ ទី៤​ លោក​ វ៉ាន់ ឬទ្ធី​ ប្រភេទ​ទម្ងន់​ ៧៤គីឡូក្រាម​ និង​ទី៥​ លោក​ ឈុន សុខឡុង​ ប្រភេទ​ទម្ងន់​ ៦៣គីឡូក្រាម។​ ដោយ​ក្នុង​នោះ កីឡា​ការិនី ស៊ន សៀវម៉ី ត្រូវតតាំងជាមួយ​កីឡា​ការិនី​ក្រិក ​នៅ​ថ្ងៃ​ទី​២៨​ខាង​មុខ​នេះ ​ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម។

គូ​បញ្ជាក់​ថា​កម្មវិធី​ WTF World Taekwondo Championship 2017​ គឺ​ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី​ ២៤​ ដល់​ ៣០ ​មិថុនា​ ឆ្នាំ​២០១៧​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែល​មាន​ប្រទេស​ ១៨៦​ ចូលរួម​និង​ត្រូវ​ជា​ ១៦០០​ កីឡាករ​ កីឡា​ការិនី៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម