២​ចំណុច​ធ្វើ​ឲ្យ​​ Vj Alaskoo មិន​កោ​ពុកមាត់​

  • 2017-06-24 02:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​មាន​​ការ​ជជីក​សួរ​ថា​ហេតុ​អ្វី​បាន​ជា​ Vj Alaskoo មិន​កោ​ពុក​មាត់​ និង​ពុកចង្កា​ចេញ​ទុក​វែង​ធ្វើ​អ្វី​? ទាក់​ទង​​ទៅ​​ហ្នឹង​​ការ​ទុក​ពុកមាត់​ និង ពុកចង្កា​ នេះ​មាន​ហេតុ​ផល​​ពីរ​ចំណុច​ដែល​លោក​មិន​​កោ​ចេញ​។

Vj Alaskoo បាន​ប្រាប់​Sabay ថា​​ពី​ចំណុច​ដែល​ធ្វើ​ឲ្យ​លោក​ទុក​ពុកមាត់​ និង​ពុកចង្កា​មិន​សម្រេច​ចិត្ត​តាម​ការ​ស្នើសុំ​របស់​អ្នក​គាំទ្រ​មាន​៖​ ទី១​ ទុក​ពុកមាត់​ និង​ពុកចង្កា​ដើម្បី​ថត​ម៉ូដ​សំលៀក​បំពាក់​ ព្រោះ​ម្ចាស់​ហាង​មើល​ឃើញ​ថា​ទម្រង់​មុខ​លោក​ដូច​តួ​ឥណ្ឌា​ ដូច្នេះ​ហើយ​ទើប​ស្នើ​សុំ​មិន​ឲ្យ​កោ​ពុកមាត់​។

ចំណែក​ឯចំណុចទី២វិញ​​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​ថ្នាំ​បាញ់​សម្លាប់​សត្វ​ល្អិត នៅ​ថ្ងៃ​ទី​៣០ ខែ មិថុនា ឆ្នាំ​ ២០១៧ ខាង​មុខ​នេះ​។ ​ដោយ​ក្នុង​នោះ​​លោក​សម្ដែង​ជា​តួ​ Cowboy បាញ់​គ្នា​ជាមួយ​នាយ​គ្រឿន​។ បន្ទាប់​ពី​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ទាំង​ពីរ​ខាង​លើ​នេះ​ចប់​លោក​ នឹង​កោ​ពុកមាត់​ពុកចង្កា​ចេញ​។

“បាទ​ក្រោយ​ពី​ថត​រួច​ខ្ញុំ​ កោ​វា​ចេញ​ហើយ​ព្រោះ​ទុក​វា​ទៅ​ស្កៀប​ណាស់​ ព្រោះ​ខ្ញុំ​មិន​ដែល​ទុក​ពុក​មាត់​ផង​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​ទុក​វា​បាន​វែង​ដូច្នេះ​"។ នេះ​​បើ​តាម​ Vj Alaskoo ថ្លែង​បញ្ជាក់៕​

ចុចអាន៖រឿង​រ៉ាវ​ពាក់​ព័ន្ធ Vj Alaskoo

ចុចអាន៖ត្រឹម​១​ប៉ប្រិច​ភ្នែក​ហង្ស​មាស​​ជ្រុះ​បាត់​តារា​ចម្រៀង​និង​អ្នក​ផលិត​កម្ម​វិធី​ដល់​ទៅ​៥​រូប​​​​

ចុចអាន៖ទី​បំផុត​កូន​ទាំង​៣​ រួម​ទាំង​ម្ដាយ​​របស់​ អ៊ិត សេដ្ឋា ទិញ​បាន​ផ្ទះ​១​ល្វែង​ហើយ

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ផ្តល់​ឲ្យ​