មកស្គាល់ សារមន្ទីរល្បីៗបំផុត ទាំង១០ ប្រចាំឆ្នាំ២០១៦ មានអ្នកចូលទស្សនា រាប់លាននាក់

  • 2017-06-24 02:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

#១ សារមន្ទីរ The National Museum of China នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន គឺ​ជា​សារមន្ទីរ​ដែល​មាន​ភ្ញៀវ​ចូល​ទស្សនា​ច្រើន​បំផុត លើ​ពិភពលោក នៅ​ក្នុង​ឆ្នាំ​២០១៦ ពោល​គឺ​ជិត ៧,៦ លាន​នាក់។

#២ សារមន្ទីរ National Air and Space Museum នៅ​ក្នុង​ទីក្រុង Washington សហរដ្ឋអាមេរិក មាន​ភ្ញៀវ​ចូល​ទស្សនា រហូត​ដល់​ទៅ ៧,៥ លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៦។

#៣ សារមន្ទីរ The Louvre នៅ​ក្នុង​ទីក្រុង​បារីស ប្រទេស​បារាំង មាន​ភ្ញៀវ​ចូល​ទស្សនា ចំនួន ៧,៤ លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៦។

#៤ សារមន្ទីរ The National Museum of Natural History នៅ​ក្នុង​ទីក្រុង Washington សហរដ្ឋអាមេរិក ឈរ​នៅ​លំដាប់​ថ្នាក់​លេខ ៤ ក្នុង​ចំណោម​សារមន្ទីរ​ល្បី​បំផុត នៅ​ក្នុង​ឆ្នាំ​២០១៦ ជាមួយ​នឹង​ចំនួន​ភ្ញៀវ​ចូល​ទស្សនា ៧,១ លាន​នាក់។

#៥ សារមន្ទីរ Metropolitan Museum of Art នៅ​ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក មាន​ភ្ញៀវ​ចូល​ទស្សនា ចំនួន ៦,៧ លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៦។

#៦ សារមន្ទីរ The British Museum នៅ​ក្នុង​ទីក្រុង London មាន​ភ្ញៀវ​ចូល​ទស្សនា ចំនួន ៦,៤ លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៦ ធ្លាក់​ចុះ ៦ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥។

#៧ សារមន្ទីរ The Shanghai Science and Technology Museum បាន​ទាក់ទាញ​ភ្ញៀវ​ចូល​ទស្សនា ដល់​ទៅ ៦,៣ លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៦។

#៨ សារមន្ទីរ The National Gallery នៅ​ក្នុង​ទីក្រុង London មាន​ភ្ញៀវ​ចូល​ទស្សនា ចំនួន ៦,៣ លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៦ កើន​ឡើង​ដល់​ទៅ ៦ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥។

#៩ សារមន្ទីរ The Vatican Museums នៅ​ក្នុង​ប្រទេស Vatican City បាន​ទាក់ទាញ​ភ្ញៀវ​ចូល​ទស្សនា ជាង ៦ លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៦។

#១០ សារមន្ទីរ The Tate Modern នៅ​ក្នុង​ទីក្រុង London ទទួល​បាន​ភ្ញៀវ​ចូល​ទស្សនា ៥,៨ លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៦ កើន​ឡើង ២៤ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម