ម្យ៉ាងដែរ! ទឹកជំនន់លិចផ្លូវ បុរសម្នាក់បែកគំនិត រត់ត្រាក់ទ័រ យកលុយចាយមួយគ្រា

  • 2017-06-24 03:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើកបរ​ត្រាក់ទ័រ​ម្នាក់ បាន​នឹក​ឃើញ​គំនិត​រក​លុយ​ដ៏​ប្រសើរ​មួយ នៅ​ពេល​ដែល​ទឹក​ជំនន់​បាន​លិច​ផ្លូវ នៅ​ក្នុង​ទីក្រុង ដែល​បង្ក​ផលលំបាក ដល់​អ្នកដំណើរ​ថ្មើរ​ជើង។

បុរស​ជនជាតិ​ចិន មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ ត្រូវ​បាន​គេ​ប្រទះ​ឃើញ បើក​ត្រាក់ទ័រ​មួយ​គ្រឿង ដឹក​អ្នក​ដំណើរ​ថ្មើរ​ជើង ទៅ​កាន់​គោលដៅ​របស់​ពួកគេ ដោយ​គិត​ថ្លៃ​សេវា ២,៥ ដុល្លារ​ក្នុង​មួយ​ជើង នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៣ កន្លង​ទៅ​នេះ បន្ទាប់​ពី​មាន​ទឹក​ជំនន់​លិច​ផ្លូវ ស្ទើរ​គ្រប់​ទីកន្លែង។

បុរស​រូប​នោះ​បាន​បើក​ត្រាក់ទ័រ ដឹក​មនុស្ស​ប្រហែល​ជា ១០ នាក់​ក្នុង​មួយ​ជើង ដោយសារតែ ទឹកជំនន់​នោះ មិនមែន​ជា​ឧបសគ្គ របស់​ត្រាក់ទ័រ​មួយ​គ្រឿង​នេះ​ឡើយ។

គួរ​បញ្ជាក់​ថា ស្ថានីយ​ឧតុនិយម​ក្រុង​ប៉េកាំង បាន​ចេញ​សេចក្ដី​ប្រកាស​ពណ៌លឿង ដើម្បី​ឲ្យ​ប្រជាជន​ត្រៀម​ខ្លួន​ទទួល​រង​នូវ ភ្លៀង និង ខ្យល់ តាំង​ពី​ថ្ងៃ​ពុធ មក​ម្ល៉េស៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម