គ.ជ.ប នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជា​ផ្លូវការ ស្អែក​នេះ

  • 2017-06-24 09:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ.ជ.ប នៅ​ថ្ងៃ​ទី២៤ មិថុនា​នេះ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដល់​សាធារណជន​ទាំង​អស់​ថា គ.ជ.ប នឹង​ធ្វើការ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤ នា​ថ្ងៃ​អាទិត្យ​ ទី​២៥ ឆ្នាំ​២០១៧។ ការ​ប្រកាស​លទ្ធផល​នេះ នឹង​ចាក់​ផ្សាយ​លើ​ទូរទស្សន៍​ជាតិ​កម្ពុជា និង​វិទ្យុ​ជាតិ​កម្ពុជា ដោយ​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់ និង​ចាប់​ពី​ម៉ោង ១២:៣០​នាទី​ថ្ងៃ​ត្រង់ រហូត​ដល់​ប្រកាស​លទ្ធផល​បោះឆ្នោត​គ្រប់​ឃុំ សង្កាត់ អស់៕

ប្រភព៖ Kley Kley   អត្ថបទ៖ វាសនា