ប្រធាន​ Apple ធ្លាក់​ពី​លេខ ៨ ដល់ ៥៣ ចំណាត់​ថ្នាក់​ CEO ល្អ​បំផុត

  • 2017-06-25 02:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Glassdoor ​បាន​រៀប​ចំ​នូវ​តារាង​​ចំណាត់​ថ្នាក់​នៃ​ CEO មាន​ប្រជាប្រិយភាព​បំផុត ដោយ​រើស​តាម​ការ​វាយ​តម្លៃ​ពី​បុគ្គលិក។ នា​ឆ្នាំ ២០១៧ នេះ គេ​សង្កេត​ឃើញ ប្រធាន​ប្រតិបត្តិ​ Apple លោក​ Tim Cook បាន​ធ្លាក់​ពី​លេខ ៨ (ឆ្នាំ ២០១៦) មក​ដល់​លេខ ៥៣។​ រី​ឯ​ចំណាត់​ថ្នាក់​ក្រុមហ៊ុន​ដែល​គួរ​ឱ្យ​ចង់​​ធ្វើ​ការ​បំផុត​ Apple ក៏​ធ្លាក់​ពី​​លេខ​ ២៥ ដល់ ៣៦ ឯណោះ។

លោក​ Tim Cook

សម្រាប់​ CEO លំដាប់​លេខ ១ ដែល​មាន​ប្រជាប្រិយភាព​បំផុត​ គឺ​បាន​ទៅ​លោក​ Benno Dorer ជា​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​យក្ស​អាមេរិក​ Clorox ដែល​ទទួល​បាន​ការ​គាំទ្រ​ដល់ ៩៩ ភាគរយ។ ចំណាត់​ថ្នាក់​លេខ ៨ ដែល​ Tim Cook ឈរ​កាល​ពី​ឆ្នាំ​ទៅ បាន​ជំនួស​ដោយ​លោក​ Elon Musk ដែល​ជា​ប្រធាន​ប្រតិបត្តិ​ SpaceX និង Tesla វិញ។

បញ្ជាក់​ថា​ Glassdoor បង្កើត​នូវ​តារាង​​នេះ​ចេញ​ជា​លទ្ធផល​ផ្លូវការ ដោយ​បាន​ឆ្លងកាត់​ពី​ការ​សម្រេច​ចិត្ត​នៃ​គុណ​សម្បត្តិ​និង​ស្ថិរភាព​នៃ​ការ​វាយ​តម្លៃ​របស់​បុគ្គលិក​ជា​ដើម៕

អាន​បន្ត៖

​​​

ប្រភព៖ iclarified   ប្រែសម្រួល៖ កៅ រក្សា