ហ៊ិន ច័ន្ទ​និរ័ត្ន​​ ចេញ​មុខ​បកស្រាយ​ការ​ប្រើ​ពាក្យ​មិន​សម​រម្យ​ទៅលើ​អ្នកគាំទ្រ

  • 2017-06-26 02:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ ហ៊ិន ច័ន្ទនិរ័ត្ន បាន​ចេញ​មុខ​បក​ស្រាយ​ជុំ​វិញ​​ព័ត៌មាន​ដែល​ថា​នាង​ ប្រើ​ពាក្យ​មិន​សមរម្យ​ទៅ​លើ​អ្នក​គាំ​ទ្រ​ថា​ "ចង់​ព្រុស ព្រុស​ទៀត​ទៅ​ ព្រោះ​ចេះ​តែ​ព្រុស​អត់​សូវ​ដឹង​អី"។ ក្រោយ​ពី​អ្នក​គាំ​ទ្រ​និយាយ​ថា​ "ហ៊ាន​ទាយ​ម៉ូដែល​ទូរស័ព្ទ​អត់​"​ ដោយ​ភ្ជាប់​រូប​ថត​ជាមួយ​ដ៏​ស្រស់​ស្អាត​របស់​នាង ប៉ុន្មាន។

និរ័ត្ន ​បន្ត​ថា​ មូល​ហេតុ​ដែល​នាំ​ឲ្យ​ប្រើ​ពាក្យ​ពេចន៍​បែប​នេះ​ រឿង​ហេតុ​អ្វី​ក៏ដោយ​កើត​ឡើង​តែង​តែ​មាន​ហេតុ​ និង​ផល​​។ នាង​បាន​ភ្ជាប់​ជាមួយ​សុភាសិត​មួយ​ឃ្លា​ថា​"​ បើ​ទំពក់​មិន​ទៅ​ ព្នៅ​ក៏​មិន​មក​ដែរ​"។ មក​ពី​បុរស​ម្នាក់​ហ្នឹង​ប្រើ​ពាក្យ​មិន​សម​រម្យ​មក​កាន់​នាង​មុន​ ​​ទើប​ធ្វើ​ឲ្យ​ពិធី​ការិនី​រូប​នេះ​​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅ​វិញ​​។

“ក្នុង​នាម​លោក​ជា​មនុស្ស ប្រុស​ម្នាក់​ ដែល​ប្រើ​ពាក្យ​មិន​សមរម្យ​មក​លើ​នាង​ខ្ញុំ​ ជា​នារី​ទន់​ខ្សោយ​ ដែល​បាន​ផុស​​ប្រមាថ​ មើល​ងាយ​ជា​ទី​​បំផុត​មក​លើ​នាង​ខ្ញុំ​ ចង់​សួរ​ថា​លោក​មាន​បំណង​អ្វី​ឲ្យ​ប្រាកដ​ ខណៈ​ពេល​ដែល​នាង​ខ្ញុំ​ មិន​បាន​ប្រមាថ​មើល​ងាយ​ទៅ​លើ​រូប​លោក សូម្បី​តែ​បន្តិច តែ​លោក​បាន​ផុស​ព័ត៌មាន​បំផុស​បំផុល​មក​លើ​នាង​ខ្ញុំ​ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​នាង​ខ្ញុំ"។ នេះ​បើ​តាម​ ហ៊ិន ច័ន្ទ​និរ័ត្ន​ ថ្លែង​បញ្ជាក់​នៅ​លើ​ហ្វេស​ប៊ុក​៕​​​​​​

សារ​បក​ស្រាយ​របស់​ ហ៊ិន ច័ន្ទនិរ័ត្ន​

សារ​ឆ្លើយ​ឆ្លង​ ហ៊ិន​ ច័ន្ទ​និរ័ត្ន​ជាមួយ​អ្នក​គាំ​ទ្រ​

ចុចអាន​ព័ត៌មាន​ទាក់​ទង​ជាមួយ​សិល្បៈ​ខាង​ក្រោម​

ពែក​មី បង្កើត​កម្មវិធី​ទូរទស្សន៍​ថ្មី ដើម្បី​រំលឹក​បទ​ចម្រៀង​មរតក​ដើម

តារាប្រុសជំទង់ ៥រូប ប្រែពីក្មេងដ៏គួរឲ្យក្នាញ់ ក្លាយជា​កំលោះរូបសង្ហា ទាក់ចិត្តនារីមិនតិចទេ

ស្រី​ស្អាត​ នីតា វរវង្ស ស្រាប់​តែ​ដួល​សន្លប់​​មុន​ចេញ​ថត

​​​

អត្ថបទ៖ ឆុង ស៊ីណាន