Lan Property ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន Holy Sport ​រដូវ​កាល​ទី​៣

  • 2017-06-26 04:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមLan Property ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​មិន​អាជីព Holy Sport ​រដូវ​កាល​ទី​៣​ហើយ ​ក្រោយ​ពី​បាន​យក​ឈ្នះ​ក្រុម Emerald ​ក្នុង​លទ្ធផល ៤-១ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

រូបថតជុំគ្នា

Holy Sport ​រដូវ​កាល​ទី​៣ ​ដែល​មាន​១២​ក្រុម​ប្រកួតប្រជែង​គ្នា​នោះ ​បាន​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ហើយ ​ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​ប្រជែង​អស់​ពេល​ជា​យូរ​មក​ហើយ។ យ៉ាងណាមិញ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ​ក្រុមLan Property ​និង​ក្រុម​ការពារ​តំណែង​ជើង​ឯក Emerald ​ពិត​ជា​ប្រកួត​គ្នា​ស្វិតស្វាញ​មែនទែន។ តែ​គួរ​ឱ្យ​សោកស្ដាយ Emerald ​ការពារ​ជើង​ឯក​បាន​ទេ ព្រោះ Lan Property ​ដែល​ពោរពេញ​ដោយ​កីឡាករ​ល្អ​ៗ​នោះ ​ចាប់​បាន​ចំណុច​ខ្សោយ ​នឹង​យក​ឈ្នះ Emerald ​ក្នុង​លទ្ធផល ៤-១ ​តែ​ម្ដង។

ក្រុមលេខ១

ក្រោយ​ចប់​ការ​ប្រកួត​នេះ​ដែរ លោក ឃុល ភារម្យ ​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ការ​ប្រកួត​រដូវ​កាល​ទី​៣​នេះ ពិត​ជាដំណើរ​ការ​បាន​ល្អ និង​ទទួល​បាន​ជោគជ័យ បើ​ទោះ​ជា​ក្រុម​ខ្លះ​មិន​ឈ្នះ ប៉ុន្តែ​ពួកគេ​ក៏​បាន​ឈ្នះ​សុខភាព​ល្អ ​និង​ចំណង​មិត្តភាព​ដែរ។ ការ​ប្រកួត​បាល់ទាត់​គឺ​ដើម្បី​សាមគ្គីភាព ​និង​សុខភាព​ល្អ ​មិន​មែន​ប្រកួត​ដើម្បី​តែ​យក​ឈ្នះ​និង​ចាញ់​នោះ​ទេ។ សម្រាប់​រដូវ​កាល​ក្រោយ​ៗ​ទៀត Holy Sport ​នឹង​ចាប់​ដំណើរ​ការ​នៅ​ពេល​ខាង​មុខ។

ក្រុមលេខ២

ចំពោះ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​សម្រាប់​ក្រុម​ទទួល​បាន​ជើង​ឯក​គឺ​១​លាន​រៀល ​អម​ជាមួយ​ពាន​រង្វាន់​១ ​និង​ក្រុម​លេខ​២​បាន​៥​សែន​រៀល។ ​ក្រៅ​ពី​នេះ ក៏​នៅ​មាន​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​អ្នក​ចាំ​ទី​ល្អ ​គ្រូ​បង្វឹក​ល្អ ​កីឡាករ​ឆ្នើម Top Scorer ​ផង​ដែរ៕

ចុចអានអត្ថបទបន្ដ៖ El Clásico U-12 Final ស៊ុត​គ្នា​​ដូច​ព្យុះ ចុង​ក្រោយ Barcelona ឈ្នះ Real ៣-២

សង្គ្រាម​ពាក្យ​សម្ដី​ចាប់​ផ្ដើម Hamilton ​ហៅ Vettel ​មក​ជួប​គ្នា​១​ស្មើ​ក្រៅ​ឡាន

អត្ថបទ៖ មុន្នីរម្យ