ឈុត​ថ្មី KFC តម្លៃ​ក្រោម​ ១០ ០០០ រៀល ហើយថែម​ភេសជ្ជៈ​ឲ្យ​ទៀត

  • 2017-06-26 04:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

KFC ក្រុមហ៊ុន​លំដាប់​ពិភព​លោក​បាន​ប្រកាស​សម្ពោធ​ឈុត​អាហារ​ថ្មី Everyday Value Meals ចំនួន ៥ឈុត កាល​ពី​ថ្ងៃ​ទី២៤ មិថុនា​នេះ ដោយ KFC ត្រូវ​បាន​ក្រុមហ៊ុន Kampuchea Food Corporation នាំ​ចូល​មក​កម្ពុជា។

លោក Yueanbing Cheah ប្រធាន​គ្រប់គ្រង​ទូទៅ KFC បាន​និយាយ​ថា៖ “KFC បាន​នាំ​យក​ឈុត Everyday Value Meals ដែល​មាន​មាន់​បំពង ៥ ប្រភេទ​ខុសៗ​គ្នា ជាមួយ​បាយ ឬ​ឈុត​ប៊ឺហ្គឺរ​សាច់​មាន់ ដោយ​ឈុត​មាន​តម្លៃ​សម​រម្យ​ជាង​គេ​គឺ ឈុត Bites Rice Combo តម្លៃ​ត្រឹម​តែ ១.៩០ដុល្លារ ហើយ​សម្រាប់​ឈុត​ផ្សេងៗ​ទៀត​មាន​តម្លៃ​រវាង ២.៥០-២.៩០ដុល្លារ និង​មាន​ថែម​ជូន​ភេសជ្ជៈ Pepsi ឬ 7-up"។

អ្នក​ចូល​រួម​ម្នាក់​ក្នុង​ចំណោម ១០គូ ដែល KFC ហៅ​មក​ចូលរួម បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ "ខ្ញុំ​ពិត​ជា​សំណាង​ដែល KFC បាន​អញ្ជើញ​ខ្ញុំ​មក​កម្មវិធី​ពិសេស​នេះ ហើយ​ខ្ញុំ​នឹង​យក​ឈុត​ពិសេសៗ​ទាំង​នេះ ទៅ​ចែក​រំលែក​ជាមួយ​មិត្តភ័ក្ដិ​របស់​ខ្ញុំ"។

នៅ​ទូទាំង​ពិភព​លោក Kentucky Fried Chicken ត្រូវ​បាន​គេ​ទទួល​ស្គាល់​លើ​ភាព​សម្បូរ​បែប​នៃ​រសជាតិ ដែល​ចាប់​ផ្តើម​ជាមួយ​មាន់​បំពង​រូបមន្ត​ដើម​ទាំង ១១ របស់​លោក Colonel ក៏​ដូចជា​ការ​ផ្ដល់​ជូន​រសជាតិ​ពិសេស​សម្រាប់​ប្រជា​ជន​ក្នុង​ស្រុក​ផង​ដែរ៕

ដោយ៖ វិទូ