កីឡាករទាំង ២៣ នាក់ នឹងបានលេងទាំងអស់គ្នា ពាននៅមីយ៉ាន់ម៉ា
- 2017-06-26 12:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករទាំង ២៣ នាក់ នឹងបានលេងទាំងអស់គ្នា ពាននៅមីយ៉ាន់ម៉ា
ចន្លោះមិនឃើញ
លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ២២ឆ្នាំ និងគ្រូជម្រើសជាតិបង្ហើបថា លោកនឹងប្រើកីឡាករទាំង ២៣ នាក់ដែលបានទៅប្រទេសមីយ៉ាន់ម៉ានេះ ឲ្យចូលបានលេងក្នុងពានរង្វាន់ KBZ Bank Cup 2017 ។
គ្រូបង្វឹករូបនេះបានឲ្យដឹងថា ការប្រមូលផ្ដុំហ្វឹកហាត់របស់ U22 លើកនេះជាឱកាសអាចឲ្យលោកស្ទាបស្ទង់សមត្ថភាពពួកគេ ក្នុងការត្រៀមប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៧ នៅខែសីហា ឆ្នាំ២០១៧ នៅម៉ាឡេស៊ីខាងមុខនេះ។ កីឡាករទាំងអស់ នឹងអាចទទួលបានឱកាសបង្ហាញខ្លួននៅលើទីលាន ពីព្រោះលោកចង់ដឹងកម្រិតសមត្ថភាព មួយវិញទៀតដោយសារកម្មវិធីប្រកួតមានគម្លាតជិតៗគ្នាពេក ដែលជាហេតុនាំឲ្យត្រូវតែប្រើកីឡាករឲ្យបានគ្រប់ៗគ្នា។
លោកបន្ថែមថា គ្រប់ការប្រកួតលោកតែងចង់ឈ្នះ ប៉ុន្តែឱកាសក្នុងការចូលរួមលើកនេះ លោកគិតថា គួរតែគិតពីគោលដៅយូរអង្វែង ពិសេសក្នុងការប្រកួត 2018 AFC U-23 Championship qualification និងការត្រៀមខ្លួនស៊ីហ្គេមជាធំ។ ការប្រកួតជម្រុះ 2018 AFC U-23 Championship qualification ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ នឹងធ្វើឡើងនៅថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានជាតិ៕