Galaxy S8+ ពណ៌​ផ្កាឈូក​ស្រស់ តម្លៃ​ជិត ១ ពាន់​ដុល្លារចេញ​លក់​នៅ​តៃវ៉ាន់​ខែ​ក្រោយ

  • 2017-06-27 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung ត្រៀម​នឹង​​បង្ហាញ​ស្មាតហ្វូន​ពណ៌​ផ្កាឈូក​ស្រស់​ម៉ូឌែល Galaxy S8 + នៅ​តៃវ៉ាន់​ ខែក្រោយ​នេះ​។

កំពូល​ស្មាតហ្វូន​នេះ​អាច​នឹង​​ត្រូវ​បាន​លក់​នៅ​តៃវ៉ាន់​ក្នុង​តម្លៃ​ប្រមាណ​ជា ៩២០ ដុល្លារអាមេរិក​

យោង​តាម​ប្រភព​ពី Sammobile ឲ្យ​ដឹង​ថា សម្រាប់​ទីផ្សារ​នៅ​តៃវ៉ាន់ Samsung ត្រៀម​ចេញ​លក់ Galaxy S8+ មាន​ជម្រើស​បីពណ៍​​ផ្សេង​​គ្នា​​គឺ ពណ៍​ទឹក​សមុទ្រ(Ice Lake Blue) ពណ៍​​ស្វាយ​លាយ​ប្រផេះ​(Smoked Purple Grey) និង​ពណ៍​ផ្កាឈូក​ស្រស់(Rose Pink)។

ពណ៍​ទឹក​សមុទ្រ
ពណ៍​​ស្វាយ​លាយ​ប្រផេះ​
ពណ៍​ផ្កាឈូក​ស្រស់

ដោយ​ឡែក​ចំពោះ​លក្ខណៈ​សម្បត្តិ​របស់​ Galaxy 8+ ពណ៍​ថ្មី​ទាំង​បី​ពណ៍​នេះ​​ មិន​ខុស​ពី​ពណ៍​ដែល​ចេញ​លក់​លើក​ដំបូង​នោះ​ទេ ពោល​គឺ​ភ្ជាប់​មក​ជាមួយ​​អេក្រង់​ទំហំ 6.2 អ៊ីញ​កម្រិត Quad HD 2560x1440 ភីកសែល​ ជា​អេក្រង់​ពេញ​កោង​ បំពាក់​បន្ទះឈីប​ប្រភេទ Exynos 8895 រួម​ជាមួយ​នឹង

  • ទំហំ RAM 4GB និង​អង្គ​ផ្ទុក 64GB មាន​រន្ធ​បន្ថែម Micro-SD (RAM 6GB តាម​ទីផ្សារ​ប្រទេស​ផ្សេងៗ)
  • Android 7.1.1 Nougat ជាមួយ​ប្រព័ន្ធ SAMSUNG TouchWiz
  • កាមេរ៉ា​មួយ​គ្រាប់​ទំហំ 12MP ប្រភេទ DualPixel មាន​ Aperture f/1.7
  • កាមេរ៉ា​មុខ 8MP មាន​មុខងារ​ Auto-Focus
  • មាន​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​និង​មុខ
  • ទ្រនាប់​ស្កេន​ក្រយៅដៃ​នៅ​ខាង​ក្រោយ
  • មាន​មុខងារ​ការ​ពារ​ទឹក​និង​ធូលី​ដី ​IP68
  • ថាមពលថ្ម​ 3,500mAh
  • មុខងារ​ Always-On Display
  • SAMSUNG Pay
  • មាន​រន្ធដោត​កាស​, USB ប្រភេទ​ C និង​មុខងារ​ Bixby AI។

នៅ​ពេល​នេះ ក្រុម​ការងារ​មិន​ទាន់​អាច​បញ្ជាក់​បាន​​​​ច្បាស់​ ១០០ ភាគរយទេ​ថា Samsung មានគម្រោងនាំយក Galaxy S8 + បីពណ៍​នេះ​​មក​កាន់​​​តំបន់ផ្សេងៗទៀត​នៅ​អាសុី ឬ​ក៏​​ទីផ្សារ​ក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ​​សង្ឃឹមថា​វា​នឹង​មាន​វត្តមាន​នៅ​ឆាប់​ៗ​នេះ។ ដូច​នេះ ប្រិយមិត្ត​មាន​តែ​រង់​ចាំ​មើល តើ​វា​អាច​នឹង​មាន​លក់​នៅ​ប្រទេស​កម្ពុជា​ដែរ​ទេ?

យ៉ាង​ម៉េច​ដែរ ពណ៍​ទាំង​បី​នេះ អ្នក​ទាំង​អស់​គ្នា​ពេញ​ចិត្ត​ពណ៍​មួយ​ណា​ជាង​គេ?

អាន​បន្ត៖

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម