BMW X3​ ​ជំនាន់​ទី​៣​ ​នឹង​ចូល​ទីផ្សារ​អាស៊ាន​ចុង​ឆ្នាំ​នេះ

  • 2017-06-27 04:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW X3​ ​ជំនាន់​ទី៣​ ​ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​ហើយ​នឹង​មាន​វត្តមាន​ក្នុង​ទីផ្សារ​អាស៊ាន​ ​(ប្រទេស​ថៃ)​ ​ក្នុង​អំឡុង​ត្រីមាស​ទី​ ​៤​ ​ឆ្នាំ​ ​២០១៧។

X3​ ​ជា​រថយន្ត​ប្រភេទ​ ​SUV​ ​ខ្នាត​មធ្យម​រួម​នឹង​ត្រកូល​ ​X1 និង X5​។ ​សម្រាប់​ជំនាន់​ទី​ ​៣​ ​នេះ​ ​X3 មាន​ទំហំ​ធំ​ជាង​ម៉ូដែល​មុន​បន្តិច​ ​ប៉ុន្តែ​មាន​ទម្ងន់​ស្រាល​ជាង។ ចំពោះ​ទីផ្សារ​ប្រទេស​ថៃ​ ​នឹង​នាំចូល​ ​X3​ ​ដែល​មាន​កម្លាំង​ ​១៩០​សេះ, ម៉ាស៊ីន​ម៉ាស៊ូត​ ​ចំណុះ​ ​២,០លីត្រ,​ ​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ ​៨​ ​វិនាទី។

មាន​រាង​តូច​តែ​ទាក់ទាញ​ ​និង​ទំនើប​បែប​ស៊ីវិល័យ​ ​BMW X3​ ​ជំនាន់​ទី៣​ ​ផលិត​បែងចែក​ជា​ច្រើន​ប្រភេទ​ដូចជា​ម៉ូដែល​កម្លាំង​ម៉ាស៊ីន​ ​១៨៤​ ​សេះ, ២៥២​ ​សេះ និង ២៦៥​ ​សេះ​ ​ហើយ​គ្រប់​ប្រភេទ​ទាំងអស់​ ​គឺ​ប្រើប្រាស់​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៨​ ​វគ្គ។ BMW ​ក៏​បាន​បញ្ចេញ​ប្រភេទ​ ​៣៦០​សេះ, ម៉ាស៊ីន​សាំង​ ​ចំណុះ​ ​៣,០​លីត្រ​ ​ដើម្បី​ប្រជែង​ជាមួយ​រថយន្ត​ក្រុមហ៊ុន​ប្រកួត​ប្រជែង​ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា៕

ចុចអានបន្ត ៖

ប្រភព៖ Bangkokpost | Carbuzz | Kley Kley   ប្រែ​សម្រួល៖ រដ្ឋ