ដំណឹង​ល្អ! Facebook នឹង Live ការ​​ប្រកួត Champions League នៅ​រដូវ​កាល​ក្រោយ

  • 2017-06-28 03:15:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ខែ កញ្ញា ឆ្នាំ ២០១៧ នេះ Facebook នឹង​ធ្វើ​ការ Live ការ​​ប្រកួត​មួយ​ចំនួន​នៅ​ក្របខ័ណ្ឌ​ Champions League បន្ទាប់​ ពី​សហការ​ជាមួយ​ទូរទស្សន៍ Fox Sports។

តាម​ការ​ឲ្យ​ដឹង​ពីវិបសាយ Bloomber បណ្ដាញ​សង្គម​ទំនាក់ទំនង​ដ៏​ធំ​ Facebook មិន​ធ្វើ​ការ​ Live គ្រប់​ប្រកួត​នោះ​ទេ គឺ​ខ្លះ​ៗ​ប៉ុណ្ណោះ។ ក្នុង​នោះ​នឹង​មាន​ការ​ផ្សាយ​៤​ប្រកួត​ក្នុង​​​វគ្គ​១៦​ក្រុម​ចុងក្រោយ, ៤​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ និង​២​ប្រកួត​ក្នុង​មួយ​ថ្ងៃ​វគ្គ​ចែក​ពូល។

ក្រោម​តាម​ការ​ព្រមព្រៀង ការ​​ប្រកួតChampions League នឹង​មាន​ការ live លើ​ផេក​របស់ Fox Sports និង  Fox Deportes។ ការ​សម្រេច​យល់​ព្រម​ដ៏​ពិសេស​នេះ​ដោយ​សារ Champions League ជា​ការ​ប្រកួត​ធំ​ក្នុង​ពិភពលោក ដែល​មនុស្ស​ជា​ច្រើន​ចង់​ទស្សនា ព្រោះ​រាល់​ដង​វា​មាន​ការ​ផ្សាយ​តែ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត Live លើ Facebook អាច​បង្កើន​អ្នក​ទស្សនា​បាន​​ច្រើន ជាក់​ស្ដែង​ការ​ប្រកួត​សប្បុរសធម៌​​របស់ Wayne Rooney មាន​អ្នក​មើល​ដល់ ​៣,៧​លាន​​ដង៕ ​​

ចុចអាន៖

ប្រភព៖ techweez   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ