ចាំ​ទេ! ថ្ងៃ​នេះ​២០​ឆ្នាំ​មុន Mike Tyson ខាំ​ត្រចៀក Holyfield ឈាម​លោត​ពេញ​រេញ

  • 2017-06-28 05:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រចៀក​របស់​អតីត​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់ Evander Holyfield នៅ​តែ​​សល់​ស្លាកស្នាម​របួស ដោយ​សារ​ធ្មេញ​របស់ Mike Tyson ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​គឺ​ជា​មិត្ត​ល្អ​នឹង​គ្នា គ្មាន​ចង​គំនុំ​អ្វី​ទេ​។ ​គិត​មក​ទល់​ពេល​នេះ​របួស​នោះ​មាន​រយៈពេល​២០​ឆ្នាំ​ហើយ។ ​​​​​

ថ្ងៃ​ទី ២៨ ខែ មិថុនា ឆ្នាំ ១៩៩៧ ជំនួប​រវាង Mike Tyson និង Evander Holyfield ក្នុង​ទីក្រុង Las Vegas បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ត្រ។ គ្រា​នោះ​ជា​ការ​ណាត់​ជួប​លើក​ទី​២​របស់​អតីត​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ទាំង​ពីរ ប៉ុន្តែ​​រឿង​ដ៏​ភ្ញាក់ផ្អើល​បាន​កើត​ឡើង​ក្នុង​ទឹក​ទី​៣ ដោយ Tyson បាន​ខាំ​ត្រចៀក​ស្ដាំ​របស់ Holyfield ចេញ​ឈាម​​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ បន្ទាប់​មក​ការ​ប្រកួត​នោះ​ក៏​បាន​រំសាយ​ចោល​វិញ។

ក្រោយ​ពី​ព្រឹត្តិការណ៍​នេះ​កើត​ឡើង​រួច Tyson ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា The Baddest Man On The Planet (បុរស​ដែល​អាក្រក់​ជាង​​គេ​លើ​លោក)។ យ៉ាងណាក្ដី Holyfield ចាប់​ដៃ​រក្សា​សន្តិភាព Tyson បន្ទាប់​ពី​សំបុត្រ​សូម​អភ័យទោស​​បាន​​លេច​ឡើង​កាល​ពី​ឆ្នាំ​២០០៩៕​​​

ចុចអាន៖​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម