ភ្ញាក់ផ្អើលខ្លាំង! កោះដ៏ស្រស់ស្អាតមួយ ផុសចេញពីសមុទ្រ ក្នុងពេលត្រឹមមួយយប់

  • 2017-06-28 06:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • កោះ​នោះ​មិន​អាច​ថ្មើរ​ជើង​ចូល​បាន​ឡើយ
  • អ្នកទេសចរ​ជា​ច្រើន បាន​ហៅ​ឈ្មោះ​កោះ​ខាងលើ​ថា «Shelly Island»
  • វា​ជា​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ការ​ដើរ​ប្រមូល​សំបក​ខ្យង

ឆ្នេរសមុទ្រ Cape Hatteras National Seashore ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ North Carolina សហរដ្ឋអាមេរិក តែងតែ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ មាន​ការ​ភ្ញាក់ផ្អើល ដោយ​សារ​តែ​សម្រស់​ដ៏​ស្រស់​ស្អាត​បែប​ធម្មជាតិ​របស់​វា។ ប៉ុន្តែ​ឥឡូវ​នេះ វា​កាន់​តែ​ពិសេស​ថែម​ទៀត បន្ទាប់​ពី​មាន​កោះ​ថ្មី​មួយ បាន​ផុស​ចេញ​ពី​សមុទ្រ ក្នុង​រយៈ​ពេល​ត្រឹម​មួយ​យប់។

បើ​យោង​តាម​សារព័ត៌មាន CNN បាន​ឲ្យ​ដឹង​ថា អ្នកទេសចរ​ជា​ច្រើន បាន​ហៅ​ឈ្មោះ​កោះ​ខាងលើ​ថា «Shelly Island»។ ជាក់ស្ដែង វា​ជា​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ការ​ដើរ​ប្រមូល​សំបក​ខ្យង។

ទិដ្ឋភាព​កោះ​ដ៏​ស្រស់​ស្អាត​ខាង​លើ ត្រូវ​បាន​ថត​ដោយ​អ្នក​ថត​រូប​ម្នាក់ មាន​ឈ្មោះ​ថា Chad Koczera។ អ្នក​ថត​រូប​ម្នាក់​នេះ បាន​ប្រទះ​ឃើញ​កោះ​ដ៏​អាថ៌កំបាំង​ខាង​លើ ប៉ុន្តែ​ក្រោយ​មក​បាន​ដឹង​ថា លោក​មិន​អាច​ទៅ​ដល់​លើ​កោះ​នោះ ដោយ​ការ​ថ្មើរ​ជើង​ឡើយ។

«ខ្ញុំ​បាន​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ដើម្បី​ពិនិត្យ​មើល​វា»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក Koczera។ យ៉ាងណាមិញ លោក Koczera ត្រូវ​បាន​គេ​ជូន​រង្វាន់ ដោយសារតែ រូបថត​កោះ​ខ្សាច់​ដ៏​ស្រស់​ស្អាត ដែល​លោក​បាន​ថត​នោះ៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង