ក្រសួងនឹងបង្កើន​អ្នកជំនាញ​ផ្នែកទេសចរណ៍​ឲ្យបាន​ ៥ម៉ឺននាក់​ក្នុង១ឆ្នាំ​

  • 2017-06-28 06:56:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ធនធាននុស្ស​ក្នុងវិស័យទេសចរណ៍​ឲ្យបាន ៥ម៉ឺននាក់​ក្នុង១ឆ្នាំ​
  • ​ចាប់ពីឆ្នាំ​ ២០១៧ ដល់ឆ្នាំ២០២៥​ កម្ពុជា​នឹង​មាន​អ្នកជំនាញ​ទេសចរណ៍មាន​សមត្ថភាព​ខ្ពស់​
  • ​វិស័យទេសចរណ៍​ផ្ដល់ការងារ​ដោយផ្ទាល់​ និងប្រយោល​សរុប​ ២,៣លាននាក់​

ឯកឧត្តម​ ថោង ខុន ​នៅព្រឹកថ្ងៃទី២៧​ ខែមិថុនា ឆ្នាំ២០១៧​ ​បានពិនិត្យ​ និង​អនុម័ត​សេចសក្តី​ព្រៀង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធាននុស្ស​ក្នុងវិស័យទេសចរណ៍​ ​ក្នុង​គោលបំណង​បណ្តុះ បណ្តាល​ធនធាន​មនុស្ស​ផ្នែកជំនាញ​វិជ្ជាជីវៈទេសចរណ៍​ឲ្យបានប្រមាណ​ ៥ម៉ឺននាក់ ក្នុងមួយឆ្នាំ។​

ស្របគ្នានេះ​ ក្រសួងទេសចរណ៍​ បាន​ដាក់ចេញ​ចក្ខុវិស័យ​ច្បាស់លាស់​ ដោយ​ចាប់ពីឆ្នាំ​ ២០១៧ ​ដល់ឆ្នាំ​ ២០២៥​ កម្ពុជា​អាច​នឹង​មានអ្នកជំនាញ​ទេសចរណ៍​មាន​សមត្ថភាពខ្ពស់​ ​ប្រកបដោយ​ភាពច្នៃប្រឌិត​ និងគំនិត​បង្កើតថ្មី​ ដើម្បី​បម្រើការងារ​ក្នុងវិស័យទេសចរណ៍​ ​ទាំងក្នុង​ និងក្រៅ​តំបន់អាស៊ាន​ ​ក៏ដូចជា​ចូលរួម​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​ និងបង្កើន​មូលធនមនុស្ស​ក្នុងវិស័យទេសចរណ៍​កម្ពុជា​ ស្របតាម​តម្រូវការ​នៃការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ និងទីផ្សារការងារ​។

យោងតាម​របាយការណ៍របស់​អង្គការទេសចរណ៍ពិភពលោក​ (UNWTO)​ និង​ក្រុមប្រឹក្សា​ទេសចរណ៍​ និង​ធ្វើដំណើរពិភពលោក​ (WTTC) ឆ្នាំ២០១៦ ពិភពលោក​ទទួលបានទេសចរ​ប្រមាណ​ ១ ២៣៥ លាននាក់ បង្កើតការងារ​ដោយផ្ទាល់​ និងប្រយោល​សរុបប្រមាណ​ ២៩០លាននាក់​។ ដោយ​ឡែក​ វិស័យទេសចរណ៍​នៅ​កម្ពុជា​ បាន​បង្កើត​ការងារ​ដោយផ្ទាល់​ និង​ប្រយោល​សរុបប្រមាណ​ ២,៣លាននាក់​ ស្មើនឹង២៧%នៃ​ការងារ​សរុប​ ក្នុងនោះ​ការងារ​ដោយ​ប្រយោល​មានប្រមាណ​ ១,២លាននាក់​ ស្មើនឹង១៤%នៃ​ការងារសរុប​ ដែល​ការងារផ្ទាល់​ក្នុងវិស័យទេសចរណ៍​មាន​ប្រមាណ​ ៦២ ម៉ឹននាក់​៕

សូមអានអត្ថបទទាក់ទង៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម