សំ​ ថារ័ត្ន៖​ ខាន​ឡើង​ប្រកួត​ជិត១​ឆ្នាំ​ក្ដី​ នៅ​តែ​រំពឹង​ខ្ពស់​ពេល​ប្រកួត​នៅ​ថៃ

  • 2017-06-28 08:37:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​ដែល​ល្បី​ទាំង​ក្បាច់​គុន​និង​ថត​ខ្សែ​ភាពយន្ត​ សំ​ ថារ័ត្ន​ បើ​ទោះ​ជា​ខកខាន​ឡើង​ប្រកួត​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ក្ដី​ នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ថា​នឹង​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​នៅ​កម្មវិធី​ Full Metal Dojo​ នា​ដើម​ខែ​កក្កដា​ខាង​មុខ​នេះ។​

កីឡា​ការិនី​ សំ​ ថារ័ត្ន​

កីឡា​ការិនី​ សំ​ ថារ័ត្ន​ បាន​ឲ្យ​ដឹង​ម្សិលមិញ​នេះ​ថា​ បើ​គិត​តាំង​ពី​ប្រកួត​ចប់​នៅ​ 2016 Asian Beach Game​ មក​ដល់​ពេល​នេះ​កញ្ញា​មិន​ដែល​បាន​ឡើង​ប្រកួត​នោះ​ទេ​ គឺ​ដោយ​សារ​តែ​មមាញឹក​និង​ការ​កម្មវិធី​ផ្សេងៗ​ ជា​ហេតុ​មិន​បាន​ហ្វឹកហាត់​ទើប​ មិន​ហ៊ាន​ទទួល​ការ​ប្រកួត​ព្រោះ​ខ្លាច​ធ្វើ​មិន​បាន​ល្អ។​

កីឡា​ការិនី​ល្បុក្កតោ​រូប​នេះ​បន្ត​ទៀត​ថា​ ខាន​ឡើង​ប្រកួត​យូរ​ហាក់​ដូច​ជា​ស្ពឹក​ដៃ​ស្ពឹក​ជើង​បន្តិច​ ដូច្នេះ​ហើយ​ទើប​កញ្ញា​សម្រេច​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​នា​ដើម​ខែ​កក្កដា​នេះ​ ដើម្បី​ជា​ការ​រំលឹក​ក្បាច់​គុន​ និង​ធ្វើ​ឲ្យ​រាងកាយ​រហ័សរហួន​ឡើង​វិញ​ផង​ដែរ។​ ចំពោះ​ការ​ប្រកួត​ក្នុង​ទ្រុង​នេះ​ដែរ​ តួរស្រី​ក្នុង​រឿង​ Jail break​ ម្នាក់​នេះ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ ដូចជា​ហាត់​កម្លាំង​ បច្ចេកទេស​លេង​ខាង​ក្រោម​រួម​និង​ការ​ឈរ​វ៉ៃ​ក៏​ដូច​គ្នា​ដែរ។​ កីឡា​ការិនី​រូប​នេះ​ចំណាយ​ពេល​ប្រហែល​ជា​មួយ​ខែ​ សម្រាប់​ការ​ហ្វឹកហាត់។​

កីឡា​ការិនី​ សំ​ ថារ័ត្ន​

កីឡា​ការិនី​ សំ​ ថារ័ត្ន​ រួម​និង​ កីឡាករ​ ចាន់​ សំអាត​ ហើយ​និង​ ម៉ឺន​ មេឃា​ នឹង​ត្រូវ​ទៅ​ប្រកួត​កម្មវិធី​ប្រកួត​ក្បាច់​គុន​ចម្រុះ​ក្នុង​កម្មវិធី​ Full Metal Dojo​ ឯ​ប្រទេស​ថៃ​នា​ថ្ងៃសៅរ៍​ ទី១ ​កក្កដា​ ខាង​មុខ​នេះ។​ ពួក​គេ​នឹង​ចេញ​ដំណើរ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី២៩ ​មិថុនា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី