ប្ដី​ប្រពន្ធ​មាន​ប្រាក់​ខែ ៥០០​ឡើង ចង់​បង់​រំលស់​ផ្ទះ ត្រូវ​ដឹង​អ្វី​ខ្លះ?

  • 2017-06-29 01:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • លិខិត​បញ្ជាក់​ប្រាក់​ចំណូល​ឲ្យ​បាន​ច្បាស់លាស់​
  • ​ប័ណ្ណមូលដ្ឋាន ​ដូចជា ​អត្តសញ្ញាណប័ណ្ណ​ សៀវភៅគ្រួសារ
  • ​លិខិត​បញ្ជាក់​ទីកន្លែង​ស្នាក់នៅ​
  • អ្នកធានា
  • លទ្ធភាព​នៃការទូទាត់​សងមកធនាគារ​

តម្រូវការ​លំនៅឋាន​សម្រាប់​ប្រជាជន​ពេញកម្លាំង​នៅកម្ពុជា​ ​បាន​កើនឡើង​ជាលំដាប់​ ខណៈ​ដែល​លំនៅឋាន​នៅ​ទីប្រជុំជន​ហាក់​មាន​តម្លៃខ្ពស់​ ហួស​ពី​សមត្ថភាព​របស់​បុគ្គលិក​ធ្វើការ​នៅក្នុងក្រុមហ៊ុន​អាចមាន​លទ្ធភាព​ទិញ​បាន​។

យ៉ាង​ណា​មិញ​ តាម​ប្រសាសន៍​អ្នកជំនាញ​អចលទ្រព្យ​បាន​អះអាង​ថា​ ​ប្រជាជនខ្មែរ​ភាគ​ច្រើន​ មិនមាន​លទ្ធភាព​ទិញផ្ទះ​ដោយ​ប្រើ​លុយ​ទាំងដុល​បានទេ​ ហេតុនេះ ​ជម្រើស​ដែលល្អ​បំផុត​សម្រាប់​ពួកគាត់​ គឺការទិញ​ដោយបង់​រំលស់​។

លោក​ ច្រឹក​ សុខនីម​ ​អគ្គនាយកក្រុមហ៊ុន​ Century 21 Mekong ​បានណែនាំពីតិចនិកទិញផ្ទះ​ សម្រាប់​ប្ដី​ប្រពន្ធមាន​ប្រាក់ខែ ​៥០០ដុល្លារ​ឡើង។ លោកថា៖ ​«គ្រប់ស្ថាប័ន​ធនាគារ​នៅកម្ពុជា​នា​ពេលបច្ចុប្បន្ន​បានបង្កើត​កម្ចីឥណទាន​សម្រាប់ទិញផ្ទះ​ ដល់​គ្រួសារថ្មីថ្មោង​ ដូច្នេះ​ បើគូសា្វមី​ ភរិយា​ ក្នុងម្នាក់​មានប្រាក់ចំណូល​ជាប្រចាំ​ចាប់ពី ៥០០ដុល្លារ ​សរុប​ចូល​គ្នា​ប្រមាណ ១ពាន់ដុល្លារ​ឡើង​ មាន​ន័យថា​គាត់​អាច​លទ្ធភាព​ក្នុងការ​សង​ត្រលប់​ដល់​ធនាគារ»​។

លោក​បន្ត​ថា​៖ « ​ប៉ុន្តែ​មុន​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី​នោះ​ ​លោកអ្នក​ចាំបាច់​ត្រូវមាន​ ទី១​ លិខិត​បញ្ជាក់​ប្រាក់​ចំណូល​ឲ្យ​បាន​ច្បាស់លាស់​ ទី២ ​ប័ណ្ណមូលដ្ឋាន ​ដូចជា ​អត្តសញ្ញាណប័ណ្ណ​ សៀវភៅគ្រួសារ ​ជាដើម ទី៣. ​លិខិត​បញ្ជាក់​ទីកន្លែង​ស្នាក់នៅ​ ទី៤. អ្នកធានា។ ដោយឡែក​វិញ ​ធនាគារ​នឹង​ធ្វើការ​សិក្សា​ទៅ​លើលទ្ធភាព​នៃ​ការសងត្រលប់​របស់លោក​អ្នក​ ដែលជា​ទូទៅ​លទ្ធភាព​នៃការទូទាត់​សងមកធនាគារ​ គឺប្រមាណ​ ៣៥% ទៅ ៥០% នៃ​ប្រាក់​ចំណូល​សរុប​»៕

សូមអានអត្ថបទទាក់ទង៖

អត្ថបទ៖ ស៊ិន សាវ៉េត