យុវជន​កូរ៉េ​ បោះ​ពាក្យ​ចង់​ដើរ​ចេញ​ពី Barcelona ប្រសិន​មិន​បាន​លេង​ឈុត​ធំ

  • 2017-06-28 09:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lee Seung-woo កីឡាករ​វ័យ​ក្មេង​របស់​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា គេ​អាច​នឹង​ចាកចេញ​ ប្រសិន​បើ​ក្លឹប​យក្ស Barcelona មិន​ទុក​ឱកាស​ឲ្យ​​លេង​ឈុត​ធំ។

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​​បាន​ឡើង​​មក​លេង​ឈុត​​​យុវជន​ A(Juvenil A)​ របស់ Barcelona កាល​ពី​រដូវ​កាល​មុន បន្ទាប់​ពី​បង្ហាញ​ខ្លួន​បាន​យ៉ាង​ល្អ​ក្នុង​ឈុត​យុវជន​ B កាល​ពី​រដូវកាល​ ២០១៥-១៦។ Lee នៅ​សល់​កុងត្រា​ជាមួយ​នៅ Camp Nou ដល់​ឆ្នាំ​២០១៩ ចាប់​តាំង​​ចូលរួម​ជាមួយ​ឈុត​យុវជន​កាល​ពី​៦​ឆ្នាំ​មុន បន្ទាប់​ពី​ផ្ទេរ​មក​ពី​ក្លឹប Incheon United។

ទោះជាយ៉ាងណាក៏ដោយ លោក Pere Guardiola ដែល​ជា​ភ្នាក់ងារ​របស់ Lee បាន​បង្ហើប​ថា ការ​ផ្លាស់​ទៅ Borussia Dortmund  អាច​កើត​មាន​ឡើង។ "បន្ទាប់​ពី​ជួប​ប្រជុំ​ជាមួយ​ក្រុម​និង​ស្ដាប់​ដំបូន្មាន​ពី​មនុស្ស​ផ្សេង​ទៀត ខ្ញុំ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​មួយ​ តាម​ដែល​អាច​ធ្វើ​បាន។ ប្រសិន​ជា​ខ្ញុំ​មិន​អាច​​ចូល​លេង​ឲ្យ​ឈុត​ធំ Barcelona នោះ​ខ្ញុំ​នឹង​រក​ក្លឹប​ថ្មី​មួយ​ដែល​អាច​ផ្ដល់​​ជម្រើស​ល្អ​មួយ​ដល់​ខ្ញុំ។ ប្រសិន​ខ្ញុំ​ទៅ​លេង​ក្លឹប​ផ្សេង​ហើយ​ឡើង​ជើង ខ្ញុំ​អាច​នឹង​ត្រលប់​មក​ Barcelonaវិញ"។ សម្ដី Lee៕

ចុចអាន៖

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ