តោះ​! ជួបគ្នា​ថ្ងៃទី​ ៣ ​កក្កដា ​ដើម្បី​ស្វែង​រក​គន្លឹះ​អាជីវកម្ម​ថ្មី​ ពី​អ្នក​ជំ​នា​ញ

  • 2017-06-28 10:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដោយសារតែ​មាន​តម្រូវការ​អាជីវកម្ម​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ ​ត្រូវ​បាន​បង្កើត​ឡើង តែ​សំណួរ​ចោទ​ថា​ ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​អាជីវកម្ម​នោះ​ជោគ​ជ័​យ​? ក្នុង​ន័យ​ផ្ដល់​ជា​ការ​ចែករំលែក​​បទពិសោធន៍​​​ក៏ដូចជា​ផ្ដល់​កម្លាំងចិត្ត​ដល់​ម្ចាស់​អាជីវកម្ម​ថ្មីៗ ក៏ដូចជា​ម្ចាស់​អាជីវកម្ម​ដែល​កំពុង​ដំណើរការ និង​ការ​ត្រូវការ​ពង្រីក​អាជីវកម្ម​នោះ ផាក​កាហ្វេ​ និង វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ​បាន​ពិភាក្សា​គ្នា​ដោយ​ល្អិតល្អន់​ស្វែង​រក​វាគ្មិន​កិត្តិយស​ល្បីៗ​ដើម្បី​ចែក​រំលែក​ចំ​នេះ​ដឹង និង​បទពិសោធន៍​ក្នុង​ ខែ​ កក្កដា​នេះ​ដោយ​ផ្អែកលើ​ប្រធានបទ “​គន្លឹះ​ជោគជ័យ​ក្នុង​ការ​ផ្ដើម​អាជីវកម្ម និង​បញ្ហា​ប្រឈម​” ។ កម្មវិធី​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ទី​ ៣ កក្កដា ចាប់ពី​ម៉ោង​ ៥ ​និង ​៣០​នាទី​ ល្ងាច​តទៅ នៅ​ផាក​កាហ្វេ​សាខា​ផ្លូវ​បឹង​កេងកង​ត្រសក់​ផ្អែម​។
​ ​ ​

ដូច្នេះ សូម​កុំ​ភ្លេច​ចូលរួម​ទាំង​អស់​គ្នា​ជាមួយ​កម្មវិធី​សន្ទនា​ពាណិជ្ជកម្ម​ប្រចាំ​ខែ​កក្កដា​នេះ​ នៅ​ផាក​កាហ្វេ​បឹង​កេងកង​ត្រសក់​ផ្អែម លោក​អ្នក​នឹង​ទទួល​បាន​ព័ត៌មាន ក៏ដូចជា​យុទ្ធសាស្ត្រ​ថ្មីៗ​ក្នុង​ការ​ធ្វើ​អាជីវកម្ម និង​ជាពិសេស​ឱកាស​ក្នុង​ការ​ពង្រីក​បណ្ដាញ​អាជីវកម្ម​ជាមួយ​ម្ចាស់​ក្រុមហ៊ុន ក៍​ដូចជា​បុគ្គលិក​ជាន់ខ្ពស់​ នៃ​ក្រុមហ៊ុន​នីមួយៗ​។

​អ្នកចូលរួម​ទាំងអស់​នឹង​មាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​ម្ចាស់​សហគ្រិន​ដែល​បាន​ចូលរួម និង​ពិភាក្សា​គ្នា​ចែក​រំលែក​បទពិសោធន៍​ក៏ដូចជា​ឱកាស​ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់​លោកអ្នក​។

​**បញ្ជាក់​តំលៃ​សំបុត្រ​នេះ​ មាន​រួម​បញ្ចូល​ជាមួយ​នឹង Cocktail Networking រួច​ជា​ស្រេច៕

កុំ​ស្ទាក់ស្ទើរ ! បើ​ចង់​ចូលរួម​សូម​ចុះឈ្មោះ​ ​ទី​នេះ​ ​ឬ​ទំនាក់ទំនង​មក​លេខ​៖ 012 232 823 ឬក៏ 077 676 423

អត្ថបទ៖ ដៃគូសហការ

អត្ថបទពេញនិយម