លោក​យាយ​ម្នាក់​ ​បោះ​កាក់​ចូល​ម៉ាស៊ីន​យន្តហោះ​ ​ផ្សង​សុំ​សំណាង

  • 2017-06-28 12:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​យាយ​វ័យ​ ​៨០​ ​ឆ្នាំ​ម្នាក់​​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​បណ្ដាញ​សារព័ត៌មាន​ធំៗ​ជុំវិញ​ពិភពលោក​ ​ក្រោយ​គាត់​​បាន​បោះ​កាក់​មួយ​ដៃ​ចូល​ក្នុង​ម៉ាស៊ីន​យន្តហោះ​ ​ហើយ​បាន​ផ្សង​សុំ​សំណាង​ល្អ។

កាក់ដែលលោកយាយបោះចូល

ករណី​នេះ​កើត​ឡើង​ទៅ​លើ​យន្តហោះ​លេខ​ ​CZ380​ ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ ​China Southern Airlines​ ​ដែល​កំពុង​រៀប​ហោះ​ហើរ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ ​Pudong​ ​ទីក្រុង​សៀងហៃ។

​ក្រោយ​បោះ​កាក់​ ​លោក​យាយ​ខាង​លើ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ដើម្បី​សួរ​នាំ​ ​ហើយ​គាត់​ថា​ការ​បោះ​កាក់​នេះ​គ្រាន់​ដើម្បី​សុំ​សេចក្ដី​សុខ​សុវត្ថិភាព​ពេល​ហោះហើរ​ ​ខណៈ​មិន​មាន​អ្នក​ណា​រក​របួស​ក្នុង​ករណី​នេះ​ទេ​ ​ព្រោះ​យន្តហោះ​មិនទាន់​ដំណើរការ​ ​តែ​ក្រុមហ៊ុន​ត្រូវ​អស់​រាប់​ពាន់​ដុល្លារ​ដើម្បី​រើ​ម៉ាស៊ីន​យក​កាក់​ទាំង​នោះ​ចេញ៕

អ្នកជំនាញកំពុងប្រមូលកាក់ចេញ

ប្រភព៖ CNN | Straits Times   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម
អត្ថបទថ្មី