សាលារៀន K-Pop របស់ ផលិតកម្ម SM នឹង​បើកដំណើរការ​ឆាប់ៗនេះ​ហើយ

  • 2017-06-29 02:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SM Entertainment ដែល​ជា​ផលិតកម្ម​ដ៏​ល្បី​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ជិត​បើក​ដំណើរការ​សាលា​រៀន​របស់​ខ្លួន​ជា​ផ្លូវ​ការ​ហើយ​នៅពេល​ខាង​មុខ​ដ៏​ខ្លី។

បើ​តាម​ប្រភព​ជិតស្និទ្ធ​បំផុត​របស់​គ្រឹះស្ថាន​សិក្សា​ថ្មី​នេះ​ បាន​បង្ហើប​ថា​ ផលិតកម្ម​ SM គ្រោង​នឹង​បើក​សាលា​ "K-Pop International School” នៅ​តំបន់​ Gangnam ក្នុង​ក្រុង​ សេអ៊ូល​ នា​ខែ​កញ្ញា​ខាងមុខ។ ថ្នាក់​សិក្សា​នឹង​ចាប់​ផ្ដើម​ជាមួយ​សិស្ស​ដែល​បាន​ជ្រើសរើស​ហើយ​ ចំនួន​ពី​ ៥០​ ទៅ​ ១០០​នាក់។ យ៉ាង​ណា​ក្ដី​ សាលា​ក៏​មាន​បំណង​បង្កើន​ចំនួន​សិស្ស​ដែរ​ គឺ​ពី​ ៣០០​ ទៅ​ ៤០០​នាក់។

តារាប្រចាំផលិតកម្ម SM

ចំណែក​ឯ​មុខ​វិជ្ជា​ជា​ច្រើន​ត្រូវ​បាន​លើក​យក​មក​បង្រៀន​ មាន​ដូចជា៖ ភាសា​អង់គ្លេស​ គណិតវិទ្យា​ ភាសា​កូរ៉េ​ និង​ផ្សេងៗ​ទៀត។

តាម​ប្រភព​ដដែល​បាន​និយាយ​ទៀត​ថា៖ "ការ​ជ្រើស​រើស​សិស្ស​ឲ្យ​ចូល​រៀន​ទាំង​សិស្ស​ជាតិ​ និង​អន្តរជាតិ​ គឺ​គ្រោង​នឹង​ធ្វើ​ក្នុង​ខែ​កក្កដា​នេះ​ហើយ”។ បច្ចុប្បន្ន​ផលិតកម្ម​ SM កំពុង​ស្វែង​រក​អ្នក​ជំនាញ ក្នុង​សិល្បៈ​នេះ​ដើម្បី​មក​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​សាលា​របស់​ខ្លួន​ផងដែរ៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី