សហព័ន្ធ​ខ្មែរ​ហាប់គីដូ​ ចែកវិញ្ញាបនបត្រ​​ដល់​សិស្ស​ឆ្នើម​៦រូប

  • 2017-06-29 08:34:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​ហាប់គីដូ​ ចែក​វិញ្ញាបនបត្រ​ជូន​កីឡាករ​ កីឡា​ការិនី​ឆ្នើម​ ចំនួន​៦រូប​ដែល​បាន​ហ្វឹកហាត់​ត្រឹមត្រូវ​និង​មាន​សមត្ថភាព​ពេញលេញ​ ព្រម​ទាំង​បាន​ប្រឡង់​ជាប់កម្រិត​ខ្សែក្រវាត់​ពណ៌​ត្នោ។​

លោក​គ្រូ គង់​ ចាន់ធីណា​

លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​ហាប់គីដូ​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា​ បើ​តាម​ច្បាប់​របស់​សហព័ន្ធ​ខ្មែរ​ហាប់គីដូ​ បច្ចេកទេស​ដែល​សិស្ស​ត្រូវ​ហាត់​យក​ខ្សែក្រវាត់​ពណ៌​ត្នោត​នេះ​គឺ​មាន​រយៈពេល​១ឆ្នាំ​ ប៉ុន្តែ​បើ​សិស្ស​ទាំង​នោះ​ចាប់​មិន​សូវ​បាន​ឬ​ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ទេ​ នឹង​បន្ត​ហ្វឹកហាត់​ដល់​ទៅ​ ១ឆ្នាំ​ ២ខែ​ ឬ​ ៤ខែ​ទើប​អាច​ទទួល​វិញ្ញាបនបត្រ​និង​ខ្សែក្រវាត់​ត្នោត​នេះ​បាន​។​

លោក​ គង់​ ចាន់ធីណា​ និងសិស្ស

អគ្គលេខាធិការ​សហព័ន្ធ​និង​ជា​គ្រូ​បង្ហាត់​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ ជា​ទូទៅ​រៀងរាល់​ ១-២​ ខែ​ សហព័ន្ធ​នឹង​ឲ្យ​ពួក​គេ​ប្រឡង​ដំឡើង​កម្រិត​ខ្សែក្រវាត់​ម្ដង​ ហើយ​ក្នុង​១ព័ណ​ខ្សែក្រវាត់​ត្រូវ​ប្រកួត២ដង​ទើប។​ នៅ​ពេល​ដែល​សិស្ស​ទាំង​នោះ​ទទួល​បាន​ខ្សែក្រវាត់​ចំនួន​ ៣ព័ណ​ហើយ​ ខាង​សហព័ន្ធ​នឹង​ធ្វើ​ការ​បូកសរុប​និង​ប្រឡង​ស្ទាបស្ទង់​សមត្ថភាព​ម្ដង​ទើប​អាច​ទទួល​បាន​វិញ្ញាបនបត្រ​ដូច​នេះ។​

កូនសិស្សហាប់គីដូកំពុងហាត់

សូម​បញ្ជាក់​ដែរ​ថា​ សម្រាប់​សហព័ន្ធ​ខ្មែរ​ហាក់គីដូ​ កម្រិត​ខ្សែក្រវាត់​គឺ​ត្រូវ​បែកចែក​ជា​៨ប្រភេទ​ពណ៌​ក្នុង​នោះ​ទី១​ ពណ៌ស​ ទី២​ ពណ៌​លឿង​ ទី៣​ ពណ៌​ទឹកក្រូច​ ទី៤​ ពណ៌​បៃតង​ ទី៥​ ពណ៌​ខៀវ​ ទី៦​ ពណ៌​ក្រហម​ ទី៧​ ពណ៌​ត្នោត​ និង​ទី៨​ ពណ៌​ខ្មៅ​ ហើយ​ចំពោះ​ពណ៌​មួយ​នេះ​មាន​ពី​ខ្មៅ​១ជាន់​រហូត​ដល់​ ១០ជាន់៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម