ឱកាសការងារមកដល់ទៀតហើយ! ១១ តំណែងកំពុងរង់ចាំអ្នកនៅ Sabay
- 2017-06-29 09:19:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសការងារមកដល់ទៀតហើយ! ១១ តំណែងកំពុងរង់ចាំអ្នកនៅ Sabay
ចន្លោះមិនឃើញ
Sabay ជាក្រុមហ៊ុន Digital ទំនើប និងជាបណ្ដាញសារព័ត៌មានអនឡាញសំបូរបែបឈានមុខគេនៅប្រទេសកម្ពុជា។ ដើម្បីពង្រីកការងារបន្ថែម Sabay កំពុងជ្រើសរើសបុគ្គលិកជាច្រើននាក់ទៀត លើជំនាញមួយចំនួន ហើយជំនាញខ្លះអាចទទួលបានចំណូលរហូតដល់ខ្ទង់ពាន់ដុល្លារ។ សាកមើលការងារខាងក្រោមមើល៍ មួយណាត្រូវនឹងជំនាញរបស់ខ្លួន?
តម្លៃស្រូវប្រទេសថៃ កើនឡើងដល់ជាង ៧០០ដុល្លារ ក្នុងមួយតោន
ស្រាយចម្ងល់ ហេតុអ្វីបានជាអក្សរនៅលើឡានពេទ្យតែងសរសេរបញ្ច្រាស
Scott Neeson ប្រើរូបមួយផ្ទាំងកុហកថា កន្លែងរស់នៅដូចឋានសួគ៌ តែពេលរូបរលំទើបដឹងការពិត
ជំនួយការផ្នែករៀបចំកម្មវិធី (បន្ទាន់)
តួនាទី
-រក្សាកំណត់ត្រាទំនាក់ទំនងរបស់តារា និងអ្នកផ្គត់ផ្ដង់
-រៀបចំរបៀបវារៈសម្រាប់កម្មវិធីនីនីមួយៗ
-សម្របសម្រួលជាមួយអ្នកឧបត្ថម្ភ
-ចូលរួមរៀបចំការតាំងបង្ហាញកម្មវិធីដោយផ្ទាល់
តម្រូវការ
-ជានិស្សិតឆ្នាំទី ៣ ផ្នែកម៉ាឃីធីង ឬផ្នែកដែលពាក់ព័ន្ធ
-មានបទពិសោធទាក់ទងនឹងម៉ាឃីធីង ឬផ្លាកសញ្ញាយ៉ាងតិចមួយឆ្នាំ
-មានយានជំនិះផ្ទាល់ខ្លួន
-មានការលើកទឹកខ្លួនឯង និងចេះដោះស្រាយបញ្ហា
-អាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេស និងកុំព្យូទ័របានល្អ
2. អ្នកប្រែសម្រួលព័ត៌មានកំសាន្ត (បន្ទាន់)
តួនាទី
-ចាត់ចែងព័ត៌មានដែលទាក់ទងឲ្យទៅក្រុមការងាររបស់ខ្លួន
-ត្រួតពិនិត្យឲ្យបានច្បាស់លាស់ ត្រឹមត្រូវមុននឹងចេញផ្សាយ
-បង្កើតផែនការ និងយុទ្ធសាស្ត្រដែលទាក់ទងនឹងព័ត៌មានកំសាន្ត
-បង្ហាត់បង្រៀនក្រុមការងារ និងជម្រុញឲ្យពួកគាត់អាចធ្វើការដោយឯករាជ្យ និងមានគុណភាព
តម្រូវការ
-បរិញ្ញាបត្រផ្នែកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ឬផ្នែកផ្សេងៗដែលទាក់ទង
-មានបទពិសោធក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីធល ជាពិសេសការសរសេរ រាយការ និងកែសម្រួលព័ត៌មាន
-មានចំណេះដឹងទូលំទូលាយ និងចង់ធ្វើការពាក់ព័ន្ធនឹងផ្នែកកម្សាន្តទាំងក្នុងស្រុក និងក្រៅស្រុក
-អាចដោះស្រាយបញ្ហាបានរហ័ស និងចេះលើកទឹកចិត្តខ្លួនឯង និងក្រុមការងារ
-មានចំណេះដឹងលើការប្រើប្រាស់ភាសាខ្មែរក្នុងសំណេរបានល្អ
-ចេះប្រើភាសាអង់គ្លេស និងកុំព្យូទ័រ អ៊ីនធឺណេត
3.អ្នកបកប្រែព័ត៌មានបច្ចេកវិទ្យា
តួនាទី
-បកប្រែព័ត៌មានបច្ចេកវិទ្យាជាភាសាខ្មែរ
-ស្វែងរក និងទាញយកព័ត៌មានសំខាន់ដែលជួយក្នុងការបកប្រែ
តម្រូវការ
-មានបទពិសោធក្នុងការបកប្រែយ៉ាងតិច ១ ឆ្នាំ
-ចូលចិត្តអានព័ត៌មាន និងចំណេះដឹងទូទៅដែលទាក់ទងនឹងបច្ចេកវិទ្យា
-ចេះភាសាអង់គ្លេស និងប្រើប្រាស់កុំព្យូរទ័រ
4. អ្នកយកព័ត៌មាន (វិបសាយកញ្ញា)
តួនាទី
-ស្វែងរក សរសេរ និងផ្ទៀងផ្ទាត់ព័ត៌មានដែលទាក់ទង
-ជួបសម្ភាសដោយផ្ទាល់ ឬតាមទូរសព្ទជាមួយបុគ្គលដែលទាក់ទង នឹងប្រធានបទ
-សរសេរអត្ថបទងាយយល់ ក្តោបអត្ថន័យសំខាន់ៗ និង មានប្រភពគ្រប់គ្រាន់
-ចូលរួមក្នុងកម្មវិធីផ្សេងៗ និងបង្កើតបណ្ដាញ
តម្រូវការ
-លើកទឹកចិត្តនារីៗឲ្យដាក់ពាក្យ
-មានទេព្យកោសល្យ និងឆន្ទៈជាអ្នករាយការណ៍
-មានបំណងក្លាយជាអ្នកយកព័ត៌មាន
-មានភាពច្នៃប្រឌិត ក្លាហាន ឧស្សាហ៍ព្យាយាម ធ្វើការជាក្រុម និងឆាប់ចុះសម្រុងជាមួយអ្នកដទៃ
5. អ្នកយកព័ត៌មានសង្គម
តួនាទី
-សរសេរអត្ថបទព័ត៌មានផ្នែកសង្គម និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា
-សម្ភាសន៍ប្រភពព័ត៌មានតាមទូរស័ព្ទ ឬចេញទៅជួបផ្ទាល់ ដើម្បីធ្វើបទសម្ភាសន៍
តម្រូវការ៖
-ជានិស្សិតបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកសង្គមវិទ្យា ឬជំនាញពាក់ព័ន្ធ
-មានទេពកោសល្យ និងឆន្ទៈក្លាយជាអ្នកយកព័ត៌មាន
-មានចំណេះដឹងលើការប្រើប្រាស់ភាសាខ្មែរក្នុងសំណេរបានល្អ
-មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន
6. អ្នកហាត់ការ (intern) ពេញម៉ោងផ្នែក៖
-ជំនួយការធនធានមនុស្ស (១ រូប)
-ព័ត៌មានបច្ចេកវិទ្យា (១ រូប)
-ប្រលោមលោក(១ រូប)
-អ្នកយកព័ត៌មាននៅវិបសាយកញ្ញា(១ រូប)
តម្រូវការ៖ -អាចធ្វើការពេញម៉ោងបាន (៨ព្រឹក ដល់ ៥:៣០ ល្ងាច)
-មិនចាំបាច់មានបទពិសោធការងាការងារ
-អាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសបានល្អ
-ចេះប្រើប្រាស់ MICROSOFT WORD & EXCEL, UNICODE
អត្ថប្រយោជន៍៖
-អាចក្លាយជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុនសប្បាយ
-ទទួលបានប្រាក់លើកទឹកចិត្ត
-ទទួលបានចំណេះដឹង និងបទពិសោធការងារ តម្រូវការ៖
-ធ្លាប់មានបទពិសោធក្នុងការដោះស្រាយជាមួយអតិថិជនកាន់តែប្រសើរ
-អាចធ្វើការតាមម៉ោងដែលបត់បែនបាន
-ចេះប្រើភាសាអង់គ្លេសបានល្អ
-ចេះប្រើប្រាស់កុំព្យូរទ័រ និងលេងហ្គេមអនឡាញរបស់សប្បាយ ឬហ្គេមផ្សេងៗ
7. អ្នកបកប្រែព័ត៌មានក្រៅម៉ោង (៤ រូប)
តួនាទី
• បកប្រែព័ត៌មានសង្គម កំសាន្ត បច្ចេកវិទ្យា ឬកីឡាជាភាសាខ្មែរ
• ស្វែងរក និងទាញយកព័ត៌មានសំខាន់ដែលជួយក្នុងការបកប្រែ
• ធ្វើកិច្ចការផ្សេងទៀត ក្នុងករណីចាំបាច់
តម្រូវការ
• មានបទពិសោធក្នុងការបកប្រែយ៉ាងតិច ១ ឆ្នាំ
• ចូលចិត្តអានព័ត៌មាន និងចំណេះដឹងទូទៅដែលទាក់ទង
• ចេះភាសាអង់គ្លេស និងប្រើប្រាស់កុំព្យូរទ័រ 8. អ្នករចនាក្រាហ្វិក
តួនាទី
-រចនាក្រាហ្វិកដែលទាក់ទងនឹងហ្គេម
-រចនាកិច្ចការសម្រាប់ផុសនៅក្នុងហ្វេសប៊ុក និងការពាណិជ្ជកម្មនានា
តម្រូវការ
-មានបទពិសោធយ៉ាងតិច ១ ឆ្នាំ
-ចេះប្រើប្រាស់ Adobe Photoshop និងកម្មវិធីផ្សេងៗសម្រាប់រចនា
-ចេះប្រើប្រាស់កុំព្យូរទ័រ
9. អ្នកដឹកជញ្ជូន
តួនាទី
-ដឹកជញ្ជូនទំនិញទៅជូនអតិថិជនឲ្យបានទាន់ពេលវេលា
-ធ្វើកិច្ចការផ្សេងទៀតក្នុងករណីចាំបាច់
តម្រូវការ
-គោរពពេលវេលាធ្វើការ
-មានភាពស្មោះត្រង់ រួសរាយរាក់ទាក់ចំពោះអតិថិជិន
-ស្គាល់ទីតាំងក្នុងក្រុងភ្នំពេញបានច្រើន
-មានយានជំនិះផ្ទាល់ខ្លួន
10. គណនេយ្យករ (បន្ទាន់)
តួនាទី
-ចុះបញ្ជីចំណូល និងចំណាយតាមប្រពន្ធគណនេយ្យ
-មានទំនួលខុសត្រូវទាំង Account payable និងAccount receivable
-គ្រប់គ្រងសាច់ប្រាក់ដែលបានកំណត់សម្រាប់ប្រើប្រាស់នៅក្នុងក្រុមហ៊ុន
-រៀបចំប្រាក់បៀរវត្តន៍
-ធ្វើការទូទាត់ជាមួយធនាគារ
-ធ្វើបញ្ជីហិរញ្ញវត្ថុប្រចាំខែ
-ធ្វើកិច្ចការផ្សេងៗដែលចាំបាច់
តម្រូវការ
-បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ គណនេយ្យ ឬផ្នែកផ្សេងដែលទាក់ទង
-មានបពិសោធនៅក្នុងផ្នែកនេះរយៈពេល ១ ឆ្នាំ
-ចេះបត់បែនតាមកាលៈទេសៈ និងធ្វើការជាក្រុម
-ចេះប្រើប្រាស់កុំព្យូទ័រ Word Excel បើចេះប្រើ QuickBooks និងPeach Tree កាន់តែប្រសើរ
-យកចិត្តទុកដាក់ទៅលើការងារ
-អាចប្រើប្រាស់ភាសាអង់គ្លេសបាន 11. Customer Support Officer (ពេញម៉ោង)៖
• ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច (១ រូប)
• ម៉ោង ១រសៀល ដល់ ៩ យប់ (១ រូប)
តួនាទី
-ណែនាំពីផលិតផលឲ្យអតិថិជនបានដឹង
-ឆ្លើយតបទៅនឹងអតិថិជនតាមរយៈទូរសព្ទ វិបសាយ និងបណ្ដាញសង្គមផ្សេងៗ
-សម្របសម្រួលការបញ្ជារទិញរបស់អតិថិជន
-ដោះស្រាយបញ្ហារបស់អតិថិជន
-ធ្វើកិច្ចការផ្សេងទៀត ក្នុងករណីចាំបាច់ តម្រូវការ
-មានសមត្ថភាពដោះស្រាយបញ្ហាជូនអតិថិជន
-មានទំនាក់ទំនងល្អជាមួយអតិថិជន
-អាចប្រើប្រាស់ភាសាចិន និងអង់គ្លេសបានល្អ
-ចេះប្រើប្រាស់កុំព្យូទ័របាន
-មានភាពស្មោះត្រង់ សីលធម៌ល្អ និងការប្ដេជ្ញាចិត្តក្នុងការងារ
-មានទំនួលខុសត្រូវខ្ពស់ក្នុងការងារ ការដាក់ពាក្យ
**សូមដាក់ប្រវត្តិរូបសង្ខេបមកកាន់អ៊ីមែល hr@sabay.com ឬយកមកក្រុមហ៊ុនសប្បាយដោយផ្ទាល់តាម រយៈអាសយដ្ឋានអគារលេខ ៣០៨ មហាវិថីព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ (ទល់មុខ PHNOM PENH TOWER) ចុចទីនេះដើម្បីមើលពីអាសយដ្ឋានរបស់ Sabay
-ទូរសព្ទលេខ ០៨៦ ៤០៥ ៤១៤
-គេហទំព័រ៖ www.sabay.com
-កាលបរិច្ឆេទផុតកំណត់: ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៧