BMW​ ​គ្រោង​ចេញ​រថយន្ត​អគ្គិសនី​ពិសេស​ ​មិន​ឲ្យ​ចាញ់​ចិត្ត​ ​Tesla

  • 2017-07-02 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន BMW ត្រូវ​បាន​គេ​រាយការណ៍​មាន​គម្រោង​ដាក់​បង្ហាញ​រថយន្ត​អគ្គិសនី​ពពួក 3 Series នា​ព្រឹត្តិការណ៍​បង្ហាញ​រថយន្ត​ ​IAA ក្នុង​ទីក្រុង Frankfurt អំឡុង​ខែ​កញ្ញា។​ ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​នេះ នឹង​ចេញ​លក់​រថយន្ត​អគ្គិសនី ដែល​អាច​ជិះ​បាន ៤០០ គ.ម ក្នុង​ការ​សាក​ថ្ម​មួយ​ពេញ​ម្ដង ជា​គោលដៅ​ប្រជែង​ជាមួយ​នឹង​ ​Model 3​ ​របស់​ក្រុមហ៊ុន​ ​Tesla។

រំលឹក​ថា​ព្រឹត្តិការណ៍ IAA មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រមាណ ៥០ ស្លាកយីហោ​ហើយ ដោយ​រួម​បញ្ចូល​ទាំង​ក្រុមហ៊ុន​នៅ​ប៉ែក​អឺរ៉ុប, អាមេរិក និង​ខាង​អាស៊ី៕

ប្រភព៖ Channelnewsasia   អត្ថបទ ៖ កៅ រក្សា